ព័ត៌មានថ្មីៗ

កិច្ចប្រជុំពេញអង្គលើកទី៣នៃអាយស៊ីស៊ី-ព្រះវិហារ គោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន និងកោតសរសើរពីវីវរភាពរបស់សម្តេចក្នុងកិច្ចការងារបេតិកភណ្ឌជាតិ

បានផ្សាយនៅ ថ្ងៃទី 21 ខែ មិនា ឆ្នាំ2017 12:26 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំពេញអង្គរលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា (ICC-PV) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានស្មឹងស្មាធិ៍ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធនិងសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ពោរពេញទៅដោយការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញាសុខ អាន វីរជននៃបេតិកភណ្ឌជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង១៨:៣២នាទី។

ពិធីនេះក៏ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះគុណូបការៈរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានលះបង់កម្លាំងកាយចិត្តរបស់សម្តេច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ជាពិសេសគឺការលះបង់ដ៏ធំធេងក្នុងការងារគ្រប់គ្រងនិងថែរក្សាបេតិកភណ្ឌពិភពលោកអង្គរ បេតិកភណ្ឌពិភពលោកព្រះវិហារ ដែលជាកេរមរតកដ៏មានតម្លៃរបស់ខ្មែរ។

សហប្រធានទាំងពីរនៃកិច្ចប្រជុំមានឥណ្ឌា និងចិន ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានបន្សល់ទុកស្នាដៃយ៉ាងច្រើនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងលើកគុណតម្លៃនិងលើកកម្ពស់ការអភិរក្សរមណីយដ្ឋានបេតិកភណ្ឌអង្គរនិងព្រះវិហារ។ សហប្រធានឥណ្ឌា ក៏បានរំឭកផងដែរពីគុណសម្បត្តិក្នុងការបំពេញកិច្ចសហការល្អកន្លងមក គឺតាំងពីសម្តេចនៅជាឯកអគ្គរដ្ឋទូតឥណ្ឌានាទស្សវត្សទី៨០ និងមានការសម្របសម្រួលឱ្យឥណ្ឌាបានចូលរួមលើការងារជួសជុល អភិរក្សក្នុងតំបន់អង្គរជាថ្មីម្តងទៀតនៅឆ្នាំ២០០២។

ឯកឧត្តមបណ្ឌិត គឹម សេតារា ក្នុងនាមប្រធានអាជ្ញាធរជាតិព្រះវិហារ បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់វីរជនបេតិកភណ្ឌជាតិដូចជាសម្តេចវិបុលបញ្ញា សុខ អាន។ កូនខ្មែរចាំមិនភ្លេចទេនូវកិច្ចខំប្រឹងប្រែងរបស់សម្តេចទាំងកម្លាំងកាយចិត្តក្នុងការសម្តេចនូវការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនាឆ្នាំ២០០៨លើជោគជ័យនៃសមរភូមិការទូតដ៏ប៉ិនប្រសប់។

ក្នុងនាមឯកឧត្តមជាអ្នកទទួលបន្ទុកមើលការខុសត្រូវប្រាសាទព្រះវិហារ នឹងចងចាំជានិច្ចនូវគុណបំណាច់និងស្នាដៃដ៏ធំធេងរបស់សម្តេចចំពោះវិស័យវប្បធម៌ជាតិ ហើយប្តេជ្ញាខិតខំប្រឹងប្រែងថែរក្សាបេតិកភណ្ឌពិភពលោកមួយនេះឱ្យបានគង់រៀងរហូត៕
























នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
6615
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
26903
ខែនេះ
:
0180412
សរុប
:
012949844