ព័ត៌មានថ្មីៗ

បន្ទាប់ពីការបូជាសពត្រូវបានបញ្ចប់, នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ធាតុរបស់សម្តេចវិបុលបញ្ញា សុខ​ អាន ត្រូវបានក្រុមគ្រួសារ រៀបចំតាមពិធីសាសនាដាក់ចូលទៅក្នុងទឹកទន្លេ មុខព្រះបរមរាជវាំង

បានផ្សាយនៅ ថ្ងៃទី 20 ខែ មិនា ឆ្នាំ2017 01:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សូមឲ្យវិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុខគតិភព និងឲ្យត្រជាក់ត្រជុំដូចព្រះគង្គា។
















ភូមិគិរីមានន្ទ ជាភូមិចំណាស់មួយដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ភាគខាងកើតសង្កាត់អំពិល ក្រុងសៀមរាប។ តាមប្រវត្តិដើមនៃឈ្មោះភូមិនេះ ដែលនិទានដោយព្រះតេជគុណ ពិន សែម ចៅអធិការវត្តព្រះរាជបូណ៌ ភូមិនេះមានឈ្មោះថា មានីមានន្ទ មិនមែន គិរីមានន្ទ ដែលអ្នកភូមិហៅសព្វថ្ងៃនេះទេ។
ស្របពេលដែលចំនួនភ្ញៀវទេសចរបន្តកើនឡើង វិស័យទេសចរណ៍បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនចំណូលចូលថវិកាជាតិ សម្រាប់ជំរុញការងារអភិវឌ្ឍន៍នៅក្នុងប្រទេស។ ទន្ទឹមនឹងនោះដែរ បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀតនៅតំបន់អង្គរ គឺកំណើនមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ។
ក្នុងដំណើរចូលរួមកិច្ចប្រជុំនិងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីទី១ដល់១៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូនៃអាជ្ញាធរជាតិអប្សរាចំនួន១៤នាក់ ដឹកនាំដោយលោកបណ្ឌិត លី វណ្ណា បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃអង្គការ KOICA នៅអាគារស្នាក់ការធំរបស់អង្គការផ្ទាល់ ព្រមទាំងទៅទស្សនកិច្ចនៅតាមបណ្តាវិទ្យាស្ថានស្រាវជ្រាវជាតិកូរ៉េមួយចំនួនដែលទាក់ទងនឹងការអភិរក្សជួសជុលមរតកវប្បធម៌មនុស្សជាតិ។
នារសៀលថ្ងៃទី៨ ខែមេសាឆ្នាំ២០១៧ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកទទួលភ្ញៀវទេសចរជនជាតិអាមេរិកាំងមកកម្សាន្ត និងធ្វើសមាធិជាលើកដំបូងចំនួន៤០រូប។
ក្នុងឱកាសនាំយកសម្ភារៈសិក្សា និងសម្ភារៈកីឡា ទៅឧបត្ថម្ភសិស្សានុសិស្សនៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng (CaHeng International Cultural Tourism Investment Co., Ltd.) បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការសម្តែងសិល្បៈរបស់ក្រុមកុមារ ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងភូមិធម្មជាតិរុនតាឯកផ្ទាល់។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
11547
ម្សិលមិញ
:
9704
សប្តាហ៍នេះ
:
21251
ខែនេះ
:
0357548
សរុប
:
002286208