ព័ត៌មានថ្មីៗ

រូបភាពពិធីដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 19 ខែ មិនា ឆ្នាំ2017 12:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងពលករ មប្រើការងារនៅអាជ្ញាធរជាតិអប្សរាទាំងអស់ មានសេចក្តីសោកសង្រេងជាទីបំផុតចំពោះការចូលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន។ យើងខ្ញុំនឹងចងចាំនូវរាល់គំរូដឹកនាំ និងវីរភាពរបស់សម្តេច និងបេ្តជ្ញាបន្តការងារជាប្រវត្តិសាស្ត្រនៃអាជ្ញាធរជាតិអប្សរាដើម្បីជម្រុញកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យកាន់តែល្អប្រសើថែមទៀត។

សូមវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីក្លាយជាប្រការអ្វីផ្សេងឡើយ។




































នៅព្រឹកថ្ងៃទី២១ មីនានេះ គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ គេសង្កេតឃើញថា មានភ្ញៀវទេសចរជាច្រើនបានទៅរង់ចាំមើលព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។ បើទោះជាពពកបានរាំងស្ទះនូវព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះក៏ដោយ ប៉ុន្តែភ្ញៀវទេសចរទាំងនោះមានចិត្តសប្បាយ និងថា ពួកគេនឹងព្យាយាមមើលព្រឹត្តិការណ៍នេះនៅលើកក្រោយទៀត។
កិច្ចប្រជុំពេញអង្គរលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា (ICC-PV) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានស្មឹងស្មាធិ៍ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធនិងសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ពោរពេញទៅដោយការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញាសុខ អាន វីរជននៃបេតិកភណ្ឌជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង១៨:៣២នាទី។
សូមឲ្យវិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុខគតិភព និងឲ្យត្រជាក់ត្រជុំដូចព្រះគង្គា។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
22008
ម្សិលមិញ
:
10144
សប្តាហ៍នេះ
:
79737
ខែនេះ
:
0341890
សរុប
:
001843925