ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់២រូបរបស់គណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា និងលោក ហ៊ីង យឿន ធ្វើលិខិតសុំទោសដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ទាំងយប់ថ្ងៃនេះតែម្តង

បានផ្សាយនៅ ថ្ងៃទី 19 ខែ មិនា ឆ្នាំ2017 06:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

(ភ្នំពេញ)៖ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា និងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងលោក ហ៊ីង យឿន បានចេញមកសុំទោសដល់វិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន គឺដោយមន្រ្តីគណបក្សសង្រ្គោះជាតិ​នាំយកលិខិត​មកដល់គេហដ្ឋានតែម្តង នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ហើយក្មួយប្រុសសម្តេចវិបុលបញ្ញា សុខ អាន ឈ្មោះ សុខ ខាវ៉ាន់ ជាអ្នកទទួលនូវលិខិតសុំទោសជាសាធារណៈនេះ។

នៅក្នុងលិខិតសុំទោសរបស់មន្រ្តីជាន់ខ្ពស់ទាំងពីររូបនោះ បានសរសេរថា៖ ​«ខ្ញុំសុំលោកជំទាវ និងក្រុមគ្រួសារមេត្តាអធ្យា​ស្រ័យចំពោះកំហុសឆ្គងនៃការសន្ទនារបស់ខ្ញុំ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​នៃសព សម្តេចវិបុលបញ្ញា សុខ អាន»។

ខាងក្រោមនេះជាសកម្មភាពមន្រ្តី CNRP គោរពវិញ្ញាណក្ខន្ធ និងលិខិតសុំទោស៖








សាលរបាំ ដែលស្ថិតក្នុងប្រាសាទតាព្រហ្ម បាននិងកំពុងជួសជុលដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។ គម្រោងជួសជុលសាលរបាំនេះ គឺស្ថិតក្នុងដំណាក់កាលទី២ ដែលត្រូវជួសជុលដំបូលកណ្តាល។
ឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាបានសហការជាមួយប្រទេសញូវហ្សេឡែន តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរហៅកាត់ថា​ACHA បានកសាងទ្វារគ្រប់គ្រងទឹកចេញចូលកសិន្ធុនៃប្រាសាទចៅស្រីវិបុល តាំងពីចុងឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅចុងខែឧសភានេះ។
ក្រៅពីការងារថែរក្សា គ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរក៏ដូចជាការលើកតម្លៃ បេតិកភណ្ឌរូបី និងអរូបី ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារ សហគមន៍តែងចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ដោះស្រាយផលលំបាក និងបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ តាមមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។
ដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបបានទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារប្រតិកម្មរហ័សមួយ ដើម្បីធ្វើការជាមួយរដ្ឋបាលខេត្តសៀមរាប។
ប្រាសាទចៅស្រីវិបុលមានទីតាំងនៅក្នុងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកស្រាវជ្រាវយល់ថា តាមរយៈរចនាបថឃ្លាំង និងបច្ចេកទេសសំណង់គឺដូចគ្នាទៅនឹងចំណុចមួយចំនួននៃប្រាសាទភ្នំជីសូរ វត្តបាសែត វត្តឯកភ្នំ និងព្រះវិហារ ដែលកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១។ បច្ចុប្បន្នប្រាសាទនេះ ទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែក៏នៅទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរមួយចំនួនផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3580
ម្សិលមិញ
:
7978
សប្តាហ៍នេះ
:
17287
ខែនេះ
:
0148304
សរុប
:
002484775