ព័ត៌មានថ្មីៗ

លោកជំទាវ អីុរីណា បូកូវ៉ា អគ្គនាយិការអង្គការយូណេស្កូ សម្តែងគារវកិច្ចចំពោះមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2017 11:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកជំទាវបានបញ្ជាក់ថា "មរណភាពរបស់សម្តេចវិបុល បញ្ញា សុខ អាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍ពិភពលោកដែលយកចិត្តទុកដាក់លើការងារបេតិកភណ្ឌ។ សម្តេចគឺជាស្ថាបនិកដ៏សំខាន់មួយរូបនៅក្នុងយុទ្ធនាការអន្តរជាតិដើម្បីសង្រ្គោះ ស្រោចស្រង់ និងគាំពារអភិរក្សរមណីយដ្ឋានបុរាណអង្គរ ព្រមទាំងនៅក្នុងដំណើរការចុះរមណីយដ្ឋាននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។ អាស្រ័យដោយឆន្ទៈ ជំនាញ និងភាពប៉ិនប្រសព្វគ្មានពីររបស់សម្តេច បានធ្វើឲ្យសម្តេចវិបុលបញ្ញា សុខ អាន ក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងបណ្តាឥស្សរជនដ៏កម្ររកបាននៅលើសកលលោក ដែលអាចជះឥទ្ធិពលជាវិជ្ជមាន ព្រមទាំងលើកកម្ពស់ដល់កិច្ចការពារ និងអភិរក្សរមណីយដ្ឋានធម្មជាតិ និងវប្បធម៌យ៉ាងទូលំទូលាយ គឺមិនត្រឹមតែនៅក្នុងព្រំប្រទល់ខណ្ឌសីមា នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ»។

លោកជំទាវបន្តថា «សម្តេច គឺជាកល្យាណមិត្តដ៏សំខាន់មួយរូបរបស់អង្គការយូណេស្កូ ដោយជាបន្តបន្ទាប់សម្តេចបានទទួលតួនាទីជាប្រធានគណៈកម្មការជាតិកម្ពុជាសម្រាប់យូណេស្កូ ប្រធានអាជ្ញាធរអប្សរា និងជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ សម្តេចបានចាត់ទុកបេតិកភណ្ឌ គឺជាមូលដ្ឋានគ្រឹះ នៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងជាយន្តការសម្រាប់ការសន្ទនាគ្នា ដើម្បីសន្តិភាព»។









“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
3532
ម្សិលមិញ
:
12642
សប្តាហ៍នេះ
:
47201
ខែនេះ
:
0383498
សរុប
:
002312158