ព័ត៌មានថ្មីៗ

លោកជំទាវ អីុរីណា បូកូវ៉ា អគ្គនាយិការអង្គការយូណេស្កូ សម្តែងគារវកិច្ចចំពោះមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2017 11:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកជំទាវបានបញ្ជាក់ថា "មរណភាពរបស់សម្តេចវិបុល បញ្ញា សុខ អាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍ពិភពលោកដែលយកចិត្តទុកដាក់លើការងារបេតិកភណ្ឌ។ សម្តេចគឺជាស្ថាបនិកដ៏សំខាន់មួយរូបនៅក្នុងយុទ្ធនាការអន្តរជាតិដើម្បីសង្រ្គោះ ស្រោចស្រង់ និងគាំពារអភិរក្សរមណីយដ្ឋានបុរាណអង្គរ ព្រមទាំងនៅក្នុងដំណើរការចុះរមណីយដ្ឋាននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។ អាស្រ័យដោយឆន្ទៈ ជំនាញ និងភាពប៉ិនប្រសព្វគ្មានពីររបស់សម្តេច បានធ្វើឲ្យសម្តេចវិបុលបញ្ញា សុខ អាន ក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងបណ្តាឥស្សរជនដ៏កម្ររកបាននៅលើសកលលោក ដែលអាចជះឥទ្ធិពលជាវិជ្ជមាន ព្រមទាំងលើកកម្ពស់ដល់កិច្ចការពារ និងអភិរក្សរមណីយដ្ឋានធម្មជាតិ និងវប្បធម៌យ៉ាងទូលំទូលាយ គឺមិនត្រឹមតែនៅក្នុងព្រំប្រទល់ខណ្ឌសីមា នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ»។

លោកជំទាវបន្តថា «សម្តេច គឺជាកល្យាណមិត្តដ៏សំខាន់មួយរូបរបស់អង្គការយូណេស្កូ ដោយជាបន្តបន្ទាប់សម្តេចបានទទួលតួនាទីជាប្រធានគណៈកម្មការជាតិកម្ពុជាសម្រាប់យូណេស្កូ ប្រធានអាជ្ញាធរអប្សរា និងជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ សម្តេចបានចាត់ទុកបេតិកភណ្ឌ គឺជាមូលដ្ឋានគ្រឹះ នៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងជាយន្តការសម្រាប់ការសន្ទនាគ្នា ដើម្បីសន្តិភាព»។









នារសៀលថ្ងៃទី៨ ខែមេសាឆ្នាំ២០១៧ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកទទួលភ្ញៀវទេសចរជនជាតិអាមេរិកាំងមកកម្សាន្ត និងធ្វើសមាធិជាលើកដំបូងចំនួន៤០រូប។
ក្នុងឱកាសនាំយកសម្ភារៈសិក្សា និងសម្ភារៈកីឡា ទៅឧបត្ថម្ភសិស្សានុសិស្សនៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng (CaHeng International Cultural Tourism Investment Co., Ltd.) បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការសម្តែងសិល្បៈរបស់ក្រុមកុមារ ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងភូមិធម្មជាតិរុនតាឯកផ្ទាល់។
ពិធីចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧វេលាម៉ោង ៣៖១២នាទីទៀបភ្លី ខាងមុខនេះ។ ដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីនិមន្តព្រះសង្ឃចំនួន១០អង្គចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទាន តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំផ្ទៃក្នុងមួយស្តីពីការរីកចម្រើននៃសកម្មភាពការងារ និងការត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
នាព្រឹកថ្ងៃទី០៤-០៥ មេសា ឆ្នាំ២០១៧ លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានដឹកនាំមន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរាចំនួន១៤រូប ដើម្បីចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់បច្ចេកទេស និងបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវថ្មីសម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរក្នុងឧទ្យានអង្គរនៅសាធារណរដ្ឋកូរ៉េ។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
3537
ម្សិលមិញ
:
12642
សប្តាហ៍នេះ
:
47206
ខែនេះ
:
0383503
សរុប
:
002312163