ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់ប្រារព្ធពិធីគោរព វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2017 08:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនិងបំពាក់កម្រងផ្កាជូនសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងប្រធានអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១៨:៣២នាទីដោយរោគាពាធក្នុងជន្មាយុ៦៦នៅប្រទេសចិន។

ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីស្ថាប័នអន្តរជាតិមួយចំនួនទៀតបានធ្វើពិធីស្មឹងស្មាធិ៍ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធនិងសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ពោរពេញទៅដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញាសុខ អាន

ពិធីនេះ ត្រូវបានធ្វើឡើងដើម្បីសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះគុណូបការៈរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានលះបង់កម្លាំងកាយចិត្តរបស់សម្តេច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងជាពិសេស គឺការលះបង់ដ៏ធំធេងក្នុងការងារគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌពិភពលោកអង្គរ ដែលជាកេរមរតកដ៏មានតម្លៃរបស់ខ្មែរ។

តាមរយៈកិច្ចពិធីនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីស្ថាប័នអន្តរជាតិ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពសម្តេច និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិព្រមទាំងកុសលផលបុណ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេច បានទៅចាប់បដិសន្ធិសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាពិធីគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំកន្លែងមួយនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាដើម្បីទុកឱកាសឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីស្ថាប័នអន្តរជាតិ ចូលទៅគោរពវិញ្ញាណក្ខន្ធ សម្តេចចាប់ពីព្រឹកថ្ងៃទី១៧ មីនារហូតថ្ងៃទី១៨មីនាឆ្នាំ២០១៧វេលាម៉ោង៤:៣០នាទីល្ងាចទើបចប់ ៕































ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងនៅចុងស.វទី១១ ដើមស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានទីតាំ ងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ។
ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
21918
ម្សិលមិញ
:
10144
សប្តាហ៍នេះ
:
79647
ខែនេះ
:
0341800
សរុប
:
001843835