ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់ប្រារព្ធពិធីគោរព វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2017 08:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនិងបំពាក់កម្រងផ្កាជូនសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងប្រធានអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១៨:៣២នាទីដោយរោគាពាធក្នុងជន្មាយុ៦៦នៅប្រទេសចិន។

ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីស្ថាប័នអន្តរជាតិមួយចំនួនទៀតបានធ្វើពិធីស្មឹងស្មាធិ៍ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធនិងសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ពោរពេញទៅដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញាសុខ អាន

ពិធីនេះ ត្រូវបានធ្វើឡើងដើម្បីសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះគុណូបការៈរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានលះបង់កម្លាំងកាយចិត្តរបស់សម្តេច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងជាពិសេស គឺការលះបង់ដ៏ធំធេងក្នុងការងារគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌពិភពលោកអង្គរ ដែលជាកេរមរតកដ៏មានតម្លៃរបស់ខ្មែរ។

តាមរយៈកិច្ចពិធីនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីស្ថាប័នអន្តរជាតិ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពសម្តេច និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិព្រមទាំងកុសលផលបុណ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេច បានទៅចាប់បដិសន្ធិសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាពិធីគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំកន្លែងមួយនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាដើម្បីទុកឱកាសឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីស្ថាប័នអន្តរជាតិ ចូលទៅគោរពវិញ្ញាណក្ខន្ធ សម្តេចចាប់ពីព្រឹកថ្ងៃទី១៧ មីនារហូតថ្ងៃទី១៨មីនាឆ្នាំ២០១៧វេលាម៉ោង៤:៣០នាទីល្ងាចទើបចប់ ៕































ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរីបានរៀបចំសិក្ខាសាលាមួយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយផ្ដោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួត ដែលកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គាំទ្រដោយគម្រោង English Language Fellow Programs បានបិទបញ្ចប់ និងប្រគល់វិញ្ញាបនបត្រនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
ក្រោយចំណាយពេលប្រជុំ២ថ្ងៃនៅក្រុងសៀមរាប ថ្នាក់ដឹកនាំនៃកិច្ចប្រជុំអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទរួមនឹងសមាជិកប្រមាណជិត១០០នាក់ បានទៅបំពេញទស្សនកិច្ចភូមិធម្មជាតិរុនតាឯកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប។ វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឲ្យទាក់ទាញ និងពិសេសជាងគេ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន។ អ្វីដែលពិសេសនោះ ភាពរមួលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2297
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11749
ខែនេះ
:
0115568
សរុប
:
003077722