ព័ត៌មានថ្មីៗ

មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍អង្គរ ដល់លោកគ្រូអ្នកគ្រូមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

បានផ្សាយនៅ ថ្ងៃទី 11 ខែ មិនា ឆ្នាំ2017 04:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៃខេត្តកំពង់ធំសរុបចំនួន៧រូប បានមកទទួលយកបទពិសោធន៍នៃការងារគ្រប់គ្រងវិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

លោក ភួង សុភក្ត្រ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានធ្វើបទបង្ហាញជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតអំពីការរៀបចំផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងការអនុវត្តជាក់ស្តែង។ តាមមន្ត្រីជំនាញរូបនេះ ការគ្រប់គ្រងទេសចរណ៍អង្គរ គឺផ្តោតសំខាន់លើការគ្រប់គ្រងផលប៉ះពាល់នានា ដែលអាចនឹងបង្កឡើងដោយភ្ញៀវទេសចរ ដើម្បីរក្សាគុណតម្លៃដើមនៃបេតិកភណ្ឌអង្គរ។ ជាពិសេស គឺធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកទស្សនាបេតិកភណ្ឌអង្គរហើយ ទទួលបានបទពិសោធន៍ត្រឡប់ទៅវិញ។

អ្នកគ្រូ ស៊ុន ធារី ជាគ្រូបង្រៀនផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានបញ្ជាក់ថា ដោយយល់ឃើញថា ស្ថាប័នអាជ្ញាធរជាតិអប្សរាជាស្ថាប័នដែលធ្វើការផ្ទាល់ជាមួយនឹងបេតិកភណ្ឌ ជាពិសេស គឺការគ្រប់គ្រងវិស័យទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំនៃវិទ្យាស្ថានសម្រេចបញ្ជូនក្រុមការងារមកទទួលយកបទពិសោធន៍លើការងារនេះ។ លោកគ្រូបន្តថា អ្វីដែលអ្នកគ្រូបានទទួលពីបទបង្ហាញនៅពេលនេះ មានដូចជា វិធានការទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងពីទេសចរយ៉ាងណា ការធ្វើយ៉ាងណា ឲ្យភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ល្អត្រឡប់ទៅកាន់ប្រទេសរបស់គេវិញ ជាដើម។ ជាមួយគ្នានេះ លោកគ្រូបញ្ជាក់ថា ក្រុមការងាររបស់អ្នកគ្រូនឹងនាំយកចំណេះទាំងនេះទៅបញ្ចូលក្នុងមេរៀន ចែករំលែកដល់និស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាន។

នេះជាមិនមែនជាលើកទី១ទេ កន្លងមកមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានធ្វើបទបង្ហាញជូននិស្សិត អ្នកជំនាញ និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើន ដែលមានបំណងចង់ស្វែងយល់ពីការងារគ្រប់គ្រងបេតិកភណ្ឌពិភពលោកអង្គរ។ នេះក៏ជាការបង្ហាញឲ្យឃើញពីធនធានមនុស្សអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថភាពគ្រប់គ្រាន់ទាំងការងារអនុវត្តជាក់ស្តែង ក៏ដូចជាការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់ឆាកអន្តរជាតិដែរ៕








ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
4322
ម្សិលមិញ
:
10156
សប្តាហ៍នេះ
:
34666
ខែនេះ
:
0352791
សរុប
:
013335105