ព័ត៌មានថ្មីៗ

ក្នុងខែកុម្ភៈ អាជ្ញាធរជាតិអប្សរាចុះផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកស្រុកអង្គរបានជាង៥០០នាក់

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិនា ឆ្នាំ2017 02:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អង្គរជារមណីយដ្ឋានមានជីវិតដែលផ្តុំឡើងដោយសមាសធាតុសំខាន់ៗចំនួន៣គឺ ប្រាង្គប្រាសាទ បរិស្ថាននិងសហគមន៍មនុស្ស ។ ការធ្វើឲ្យមានសុខដុមនីយកម្មទៅនឹងសមាសធាតុខាងលើនេះគឺវាកាន់តែជួយលើកតម្លៃរមណីយដ្ឋានអង្គរឲ្យលេចធ្លោជាសកលឡើងថែមទៀត និងបានក្លាយទៅជាចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។ក្នុងបរិបទនេះហើយបានជាអាជ្ញាធរជាតិអប្សរាត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់សំដៅធ្វើយ៉ាងណាដើម្បីឲ្យបេតិកភណ្ឌនេះគង់វង្សដល់កូនចៅជំនាន់ក្រោយទៀត។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំសាងសង់សំណង់តូចតាច និងអនុញ្ញាតជូនពួកគាត់ភ្លាមៗនៅនឹងកន្លែង ដើម្បីជួយសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ បន្ថែមពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងនាំយកកញ្ចប់ទារកចែកជូនស្ត្រីទើបសម្រាលកូនជាដើម។

អឿន សំអុន អនុប្រធានលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថាក្នុងខែកុម្ភៈកន្លងទៅ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋបានចំនួន៩ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៥១៨នាក់ ដើម្បីឲ្យពួកគាត់ចូលរួមជួយក្នុងកិច្ចការថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌ ។ ជាមួយគ្នានេះដែរ ក្រុមការងារ បានពិនិត្យ និងអនុញ្ញាតសំណើសុំសាងសង់សំណង់តូចតាចដល់មូលដ្ឋានជូនប្រជាពលរដ្ឋផ្ទាល់ បានចំនួន៦០ករណីនិងចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន១៦៤គ្រួសារ។

ក្រៅពីនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាក៏បានចុះសាកសួរសុខទុក្ខ ដោយនាំយកថវិការបស់អាជ្ញាធរជាតិអប្សរាចំនួន២លានរៀល ទៅឧបត្ថម្ភលោក ឈួន ឯម មេឃុំស្វាយចេកដែលរងគ្រោះដោយភ្លើងឆេះផ្ទះ និងថវិកាចំនួន១លានរៀលទៀតទៅឧបត្ថម្ភការសាងសង់សាលាឆទាននៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ៕








នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
0211
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33246
ខែនេះ
:
0127925
សរុប
:
012897357