ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ស្ថាប័នJQA និងមន្ទីរអប់រំយុវជននិងកីឡា សហការគ្នាអប់រំកុមារអង្គរអំពីបរិស្ថាន

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិនា ឆ្នាំ2017 03:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីជំរុញការចូលរួមថែរក្សាបរិស្ថាន ធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរជាចីរភាព អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នធានាគុណភាពជប៉ុន JQA និងមន្ទីរអប់រំយុវជននិងកីឡា រៀបចំកម្មវិធីអប់រំកុមារអំពីបរិស្ថានតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួនក្នុងតំបន់អង្គរ។

ចាប់ពីឆ្នាំ២០១១ មកទល់នឹងពេលនេះ គម្រោងអប់រំកុមារអំពីបរិស្ថានសម្រេចបានចំនួន៦សាលារួចមកហើយ ហើយគម្រោងនឹងបន្តទៅតាមបណ្តាសាលាផ្សេងៗទៀតក្នុងតំបន់អង្គរទាំងមូល ដើម្បីជំរុញឲ្យកុមារយល់ដឹងកាន់តែច្បាស់ និងមានឆន្ទៈស្រឡាញ់ការពារបរិស្ថានអង្គរ។

មានប្រសាសន៍ក្នុងពិធីចែកបណ្ណសរសើរនិងបិទវគ្គអប់រំនៅសាលាបឋមសិក្សាគោកគ្រើល នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ លោក Satoru Kishino ប្រធានការិយាល័យប្រតិបត្តិ របស់ស្ថាប័ន JQA បានបញ្ជាក់ថា គោលបំណងចម្បងនៃកម្មវិធីអប់រំនេះ គឺឱ្យកុមារចេះគិតគូរដោះស្រាយបញ្ហានិងមានស្មារតីចេះស្រឡាញ់ ថែរក្សាបរិស្ថានដោយខ្លួនឯងតាំងពីតូចមក។

លោក សាំង វត្តនា តំណាងមន្ទីរអប់រំយុវជន និងកីឡា មានប្រសាសន៍ក្នុងពិធីនេះថា បរិស្ថានគឺជាការងាររបស់មនុស្សគ្រប់គ្នា។ អប់រំឲ្យកុមារយល់ដឹងពីបរិស្ថាន គឺដើម្បីឲ្យពួកគេចេះស្រឡាញ់ កាលណាពួកគេស្រឡាញ់ គេនឹងថែរក្សាដោយយកចិត្តទុកដាក់ ហើយកុមារទាំងនេះនឹងក្លាយជាគំរូល្អក្នុងការថែរក្សាបរិស្ថាន និងជួយអប់រំដល់កុមារដទៃទៀតផងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះស្ថាប័នJQA មន្ទីរអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសហការយ៉ាងល្អ ក្នុងកម្មវិធីអប់រំបរិស្ថានដល់កុមារនៅក្នុងឧទ្យានអង្គរ។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែយកចិត្តទុកដាក់អប់រំតែកុមារទេ សូម្បីមនុស្សចាស់ក៏មានក្រុមការងារចុះជួបអប់រំអំពីបរិស្ថានជាប្រចាំដែរ តាមរយៈគម្រោងដែលឧបត្ថម្ភដោយប្រទេសញ៉ូវហ្សេឡែន។ តែកុមារជាគឺជាទិសដៅសំខាន់ ដោយហេតុថា កាលណាពួកគេចេះ ពួកគេពិតជាហ៊ានប្រាប់ឪពុកម្តាយ និងបន្តទៅមនុស្សផ្សេងទៀតឲ្យចូលរួម ជាពិសេស គឺពួកគេជាទំពាំងស្នងឫស្សី ដែលនឹងត្រូវបន្តវេនថែរក្សាមរតកដូនតារបស់យើង។

នាយកសាលាបឋមសិក្សាគោកគ្រើល លោកគ្រូ សុង ស៊ូ បានបង្ហាញនូវភាពរីករាយ ដែលគម្រោងអប់រំបានជ្រើសរើសសាលារបស់លោកសម្រាប់ធ្វើការអប់រំអំពីបរិស្ថាននេះ។ លោកបន្ថែមថា កុមារាកុមារីដែលបានទទួលការអប់រំ និងដាក់លំហាត់ឲ្យពួកគេអនុវត្ត ហាក់មានការកែប្រែបណ្តើរៗ។ រូបលោកផ្ទាល់ក៏តែងរំឭកដាស់តឿនពួកគេឲ្យចងចាំ និងចូលរួមអនុវត្តការងារសម្អាតបរិស្ថាន។ “ខ្ញុំតែងប្រាប់ពួកគេនៅពេលគោរពទង់ជាតិថា ខ្ញុំនឹងមនបង្រៀនប្អូនៗឲ្យចេះរើសសំរាមទេ តែខ្ញុំចង់បង្រៀនប្អូនៗឲ្យចេះទុកដាក់សំរាមត្រឹមត្រូវ។ បើប្អូនចេះទុកដាក់សំរាមបានត្រឹមត្រូវ ប្អូននឹងមិនចាំបាច់រើសសំរាមទៀតទេ”៕














ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1416
ម្សិលមិញ
:
4619
សប្តាហ៍នេះ
:
76095
ខែនេះ
:
0232176
សរុប
:
012739765