NEWS

APSARA Authority gives house repairing permit to villagers

Published on 03 March 2017 03:11 PM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ក្រុមទី៤របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប បានបន្តចុះពិនិត្យសំណើរស្នើសុំរបស់ប្រជាពលរដ្ឋ ដើម្បីជួសជុលផ្ទះសម្បែងនៅភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាប។ ក្នុងការចុះត្រួតពិនិត្យនោះ ក្រុមការងារសហគមន៍ក្រុមទី៤ បានសម្រេចអនុញ្ញាតចំនួន១២ករណី ក្នុងចំណោម១៥ករណី។

ករណីដែលក្រុមការងារសហគមន៍បានអនុញ្ញាតដល់ប្រជាពលរដ្ឋចំនួន១២ករណី មានដូចជា សុំជួសជុលដំបូល តសំយ៉ាប ធ្វើបង្គន់ ជួសជុលជញ្ជាំងផ្ទះ ធ្វើទ្រុងជ្រូក ទ្រុងមាន់ជាដើម។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌ បញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំជួសជុលតិចតួច និងអនុញ្ញាតជូនភ្លាមៗនៅនឹងមូលដ្ឋាន ដើម្បីសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងនាំយកកញ្ចប់ទ្រទ្រង់សុខភាពចែកជូនស្ត្រីទើបសម្រាលកូនជាដើម៕






នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។
រយៈពេល៣ថ្ងៃ ក្រោយពីចុះពិនិត្យឯកសារ និងលទ្ធផលការងារនៅតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា រួមទាំងបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងតំបន់រមណីយដ្ឋានអង្គរ សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរត្រូវ បានបិទបញ្ចប់នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
នៅក្នុងពេលវេលាពោរពេញដោយសមានទុក្ខ និងសេចក្ដីសោកស្ដាយជាពន់ពេកនេះយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រមបំផុតជាមួយ លោកជំទាវ និង ក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តម អុឹង ហឿន
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...364365NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
37175
Yesterday
:
93709
This Week
:
245204
This Month
:
0563329
Total
:
013545643