NEWS

APSARA Authority promotes cultural heritage to the local villagers

Published on 28 Febrary 2017 02:23 PM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមរួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានចុះ ផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋដែលរស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ គោលបំណង់នៃការចុះផ្សព្វផ្សាយនេះគឺដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានលើកឡើងអំពីការដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរាសម្រាប់គ្រប់គ្រងតំបន់អង្គរ តួនាទីភារកិច្ច និងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ និងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន។ បន្ថែមពីនោះទៀត ឯកឧត្តម ក៏បានពន្យល់អំពីសិទ្ធិ និងរបៀបដាក់ពាក្យស្នើសុំសាងសង់សំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផងដែរ។

លោកក្រុមប្រឹក្សាស្រុក លោកមេឃុំ និងមេភូមិ អនុភូមិ បានថ្លែងចំណាប់អារម្មណ៍ថាលោកពិតជាសប្បាយចិត្តណាស់ និងអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលរយៈកាលកន្លងមកបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយលោករីករាយនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ពីបេតិកភណ្ឌកាន់ទូលំទូលាយឡើងថែមទៀត។

លោក មួន មិត្ត ប្រជាពលរដ្ឋភូមិថ្នល់បណ្តោយបានគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាដោយលោកយល់ឃើញថា កម្មវិធីនេះល្អ ព្រោះវាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ពីតម្លៃ និងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងពីតួនាទីភារកិច្ចរបស់ពួកគាត់ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាបេតិកភណ្ឌដែលជាសម្បត្តិដូនតាយើងទាំងអស់គ្នា៕








នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។
រយៈពេល៣ថ្ងៃ ក្រោយពីចុះពិនិត្យឯកសារ និងលទ្ធផលការងារនៅតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា រួមទាំងបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងតំបន់រមណីយដ្ឋានអង្គរ សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរត្រូវ បានបិទបញ្ចប់នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
នៅក្នុងពេលវេលាពោរពេញដោយសមានទុក្ខ និងសេចក្ដីសោកស្ដាយជាពន់ពេកនេះយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រមបំផុតជាមួយ លោកជំទាវ និង ក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តម អុឹង ហឿន
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...364365NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
37300
Yesterday
:
93709
This Week
:
245329
This Month
:
0563454
Total
:
013545768