ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តសហការជាមួយបណ្ឌិតសភាវិទ្យា សាស្ត្រចិន ដើម្បីជួយដល់ការងារគ្រប់គ្រងតំបន់សៀមរាប អង្គរ

បានផ្សាយនៅ ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ2017 02:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាគ្រោងនឹងចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) និងវិទ្យាស្ថាន RADI (Institute of Remote Sensing and Digital Earth) នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន(Chinese Academy of Sciences) ដើម្បីបន្តគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប នៅចុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។

កិច្ចពិភាក្សាស្តីពីគម្រោងបន្តចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងប្រតិភូនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Wang Enge អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ ចិន។

គោលបំណងចម្បងនៃគម្រោងសហប្រតិបត្តិការនេះគឺ បណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប ស្ទឹងពួក ស្ទឹងរលួស និងភ្នំគូលែន។ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងនេះបានចូលរួមបណ្តុះបណ្តាលមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានចំនួន៦លើក ដោយក្នុងនោះ៥លើកនៅសាធារណរដ្ឋប្រជាមានិតចិន បណ្តុះបណ្តាលបានចំនួន១៣រូប និង១លើកទៀត រៀបចំនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយសាស្ត្រាចារ្យមកពីវិទ្យាស្ថាន RADI និងមជ្ឈមណ្ឌល HIST។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងមក អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌល HIST នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតឲ្យមានគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប ដែលហៅថា គម្រោងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាននៃឧទ្យានអង្គរ(REAS : Remote Sensing for Environmental of Angkor Site Project)។

គម្រោងដដែលនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានRADI នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងមជ្ឈមណ្ឌលHIST សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ទិន្នន័យពីផ្កាយរណបរបស់ប្រទេសចិន(China’s Satellite Quicklook Data Service)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយទៀតនេះ វិទ្យាស្ថានRADI បានផ្តល់មកឲ្យអាជ្ញាធរជាតិអប្សរា នូវការបង្កើតស្ថានីយផ្កាយរណបសិប្បនិមិ្មតមួយ(Virtual Ground Station) ក្នុងទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងផ្តល់ឲ្យទិន្នន័យពីផ្កាយរណបចំនួនពីររបស់ប្រទេសចិន និងបានបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា អំពីការប្រើប្រាស់ឧបករណ៍ និងកម្មវិធីទាំងនោះ ដែលស្ថានីយមួយនេះកំពុងដំណើរការមកដល់សព្វថ្ងៃ៕
















តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀងទៀតផង។ ខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។
ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈនៃនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការអាជ្ញាធរជាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះណែនាំអាជីវករលក់ដូរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ឱ្យលក់ដូរមានរបៀបរៀបរយ ត្រឹមត្រូវតាមទីតាំងដែលបានកំណត់ និងចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតជុំវិញកន្លែងលក់ដូររបស់ខ្លួន៕
ដើមដំបូងមុន12345...346347បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5248
ម្សិលមិញ
:
6032
សប្តាហ៍នេះ
:
69458
ខែនេះ
:
0225539
សរុប
:
012733128