ព័ត៌មានថ្មីៗ

កម្មវិធីបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចាប់ដំណើរការហើយ

បានផ្សាយនៅ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ2017 04:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមរយៈកិច្ចសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា អាជ្ញាធរជាតិអប្សរាបានសហការជាមួយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា ដើម្បីបើកកម្មវិធីបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកជំនាញចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧តទៅ ដែលមានទីតាំងនៅក្នុងវិទ្យាល័យអង្គរ ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលដំបូង នារសៀលថ្ងៃទី២០ ខែកុម្ភៈនេះ លោកស្រី ម៉ម វណ្ណរ័ត្ន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវអំណរគុណចំពោះអ្នកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា និងវិទ្យាល័យអង្គរ ក្នុងកិច្ចសហការបង្កើតកម្មវិធីបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរអប្សរា។ លោកស្រីបញ្ជាក់ថា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែកជំនាញបច្ចេកទេស និងជំនាញភាសាបរទេស ដើម្បីជំរុញការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យមានចីរភាព។

អ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលភាសាចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា ប្រចាំវិទ្យាល័យអង្គរ លោក លីវ ចិន បានអរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានជំរុញឲ្យមានកម្មវិធីសិក្សានេះឡើង។ លោកសន្យានឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីជួយបណ្តុះបណ្តាលមន្ត្រីជំនាញក្នុងការរៀនភាសាចិនឲ្យបានលឿន អាចប្រើប្រាស់ក្នុងទំនាក់ទំនងការងារប្រចាំថ្ងៃបាន។ លោកបញ្ជាក់ថា ភាសាចិន មិនលំបាករៀនដូចមនុស្សមួយចំនួនធ្លាប់គិតនោះទេ។

សូមបញ្ជាក់ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា បានបើកបង្ហាត់ថ្នាក់ភាសាចិនដល់សាធារណជនក្នុងវិទ្យាល័យអង្គរ ចាប់តាំងពីឆ្នាំ២០១២មក និងមានសិស្សដែលបានចូលរួមប្រមាណជាង២ពាន់មកហើយ។ ដោយឡែក ថ្នាក់បណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ត្រូវបានរៀបចំឡើង៣ថ្ងៃក្នុងមួយសប្តាហ៍ គឺចន្ទ អង្គារ ពុធ ចាប់ពីម៉ោង៥ដល់ម៉ោង៦ល្ងាច។ មន្ត្រីបុគ្គលិកដែលបានចុះឈ្មោះចូលរៀនក្នុងវគ្គនេះមានចំនួន៧០នាក់៕








នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា
ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
ដើមដំបូងមុន12345...345346បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
27467
ម្សិលមិញ
:
5216
សប្តាហ៍នេះ
:
27467
ខែនេះ
:
0183548
សរុប
:
012691137