ព័ត៌មានថ្មីៗ

ភាពយន្តរឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំបានបញ្ចប់បេសកកម្មនៅលើទឹកដីអង្គរ

បានផ្សាយនៅ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ2017 02:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ពិធីសម្ពោធជាផ្លូវការ និងដាក់បញ្ចាំងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំរយៈពេល២រាត្រី នៅលើដីអង្គរលើព្រះលានជល់ដំរីនៃក្រុងអង្គរធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ភាពយន្តខ្នាតអន្តរជាតិ ដែលដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood ជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ផ្អែកលើជីវិតពិតរបស់ក្មេងស្រីម្នាក់ មានអាយុ៦ឆ្នាំនៅពេលនោះ ហើយបានឆ្លងកាត់នូវភាពយង់ឃ្នងឃោរឃៅ និងសោកនាដកម្មព្រាត់ប្រាសឪពុកម្តាយបងប្អូន ស្ទើរតែបាត់បង់ជីវិតខ្លួនឯងទៀត។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងក្នុងពិធីសម្ពោធភាពយន្តនេះ នារាត្រីថ្ងៃទី១៨ កុម្ភៈ ថា ការផលិតភាពយន្តនេះឡើងវិញ គឺពិតជាបានក្រើនរំឭកប្រជាពលរដ្ឋខ្មែរឲ្យចងចាំនូវរបបដ៏យង់ឃ្នង និងត្រូវប្រយ័ត្នកុំឲ្យព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀត។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមផលិតករភាពយន្តនេះ ព្រោះជាសកម្មភាពមួយដែលជួយដល់វិស័យភាពយន្តកម្ពុជាឲ្យមានការរីកចម្រើន និងផ្សព្វផ្សាយទៅកាន់សកលលោក និងស្របដែលតាមគោលនយោបាយភាពយន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យនេះឡើងវិញ។

លោកស្រី Angelina Jolie បានថ្លែងថា លោកស្រីពិតជាអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យលោកស្រីផលិតភាពយន្តនេះ ជាពិសេស ក្រុមតារា និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងល្អក្នុងការផលិត។ លោកស្រីបន្តថា កម្ពុជាគឺជាប្រទេសដ៏អស្ចារ្យ គឺដោយសារកម្ពុជានេះហើយ ដែលធ្វើឲ្យលោកស្រីក្លាយជាម្តាយដ៏ល្អម្នាក់រហូតមកទល់នឹងបច្ចុប្បន្ន។ ការផលិតភាពយន្តនេះ ទុកជាសម្តែងនូវការដឹងគុណរបស់លោកស្រីចំពោះប្រទេសកម្ពុជា៕

សូមចុចតំណនេះដើម្បីមើលវីដេអូ
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
5295
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
12821
ខែនេះ
:
0107500
សរុប
:
012876932