ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានាំយកថវិកាទៅជួយឧបត្ថម្ភលោកមេឃុំស្វាយចេកដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

បានផ្សាយនៅ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ2017 02:03 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ តំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ បានដឹកនាំមន្រ្តីបុគ្គលិកសមាជិកក្រុមការងារសហគមន៍ចុះទៅសួរសុខទុក្ខ និងនាំយកថវិកាទៅជួយឧបត្ថម្ភលោក ឈួន ឯម មេឃុំស្វាយចេកនិងក្រុមគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះស្ថិតនៅភូមិព្រះគោ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា ដោយមានការណែនាំពីឯកឧត្តមអគ្គនាយក ទើបឯកឧត្តមដឹកនាំមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាចុះទៅសួរសុខទុក្ខនិងនាំយកថវិកាចំនួន២លានរៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈមន្រ្តីនិងជាប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវទៅជួយឧបត្ថម្ភលោកមេឃុំស្វាយចេក និងក្រុមគ្រួសាររបស់គាត់ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះនៅរសៀលថ្ងៃនេះ។

ឯកឧត្តមបន្តថាថ្វីដ្បិតថវិកានេះមានចំនួនតិចមិនអាចជួយដោះស្រាយបញ្ហាបានទាំងស្រុងពិតមែន ប៉ុន្តែនេះគឺជាទឹកចិត្តដ៏ស្មោះសរបស់ថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាក្នុងការជួយជនរងគ្រោះនៅពេលឧបទ្ទវហេតុអាក្រក់កើតឡើង ហើយថវិកានេះវាក៏អាចជួយដោះស្រាយបញ្ហានាពេលនេះបានមួយគ្រាដែរ។ តាំងនាមឲ្យថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ សូមចូលរួមសោកស្តាយជាមួយលោកមេឃុំនិងក្រុមគ្រួសារដែលបានជួបគ្រោះអគ្គីភ័យនេះផង។

លោកមេឃុំ ឈួន ឯម និងក្រុមគ្រួសារពិតជាមានត្រេកអរខ្លាំងណាស់និងបានអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបាននាំយកថវិកាមកជួយឧបត្ថម្ភក្រុមគ្រួសារលោកចំពេលដែល កំពុងជួបគ្រោះអាសន្នបែបនេះ ហើយលោកនិងក្រុមគ្រួសារ ក៏បានជូនពរថ្នាក់ដឹកនា និងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងសម្រេចជោគជ័យគ្រប់ភារកិច្ច៕
















ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
4968
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
12494
ខែនេះ
:
0107173
សរុប
:
012876605