ព័ត៌មានថ្មីៗ

សហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្ធពិធីប្រុងពលីអង្គរសង្ក្រានលើកទី៥នាឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ2017 04:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខលានជល់ដំរីនៃបរិវេណប្រាសាទបាយ័ន សហភាពសហព័ន្ធយុវជនកម្ពុជា សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធផ្សេងៗ បានរៀបចំពិធីប្រុងពលីបួងសួងសុំសេចក្តីសុខសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីបុគ្គលិកអាជ្ញាធរខេត្ត មន្តី្របុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីបុគ្គលិកនៃស្ថាប័នពាក់ព័ន្ធ យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។

ពិធីប្រុងពលីនេះប្រារព្ធឡើងជារៀងរាល់ឆ្នាំតាមទំនៀមបុរាណ មុនចាប់ផ្តើមសាងសង់សំណង់ផ្សេងៗក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន ក្នុងគោលបំណងបួងសួងសុំម្ចាស់ទឹកម្ចាស់ដីរក្សាដែនដីអង្គរឱ្យការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំថ្មីទទួលបាននូវសេចក្ដីសុខចម្រើនដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ដែលចូលមកទស្សនាផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា មន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីផ្តល់ឱកាសឱ្យយុវជននិងសាធារណជនទូទៅបានចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។ លើសនេះទៀត ធ្វើឱ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជាតាំងពីសម័យមហានគររហូតដល់បច្ចុប្បន្ន ហើយនឹងបន្តរក្សារកេរមរតកវប្បធម៌ដូនតានេះរហូតតទៅ។

តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងជួយលើកតម្កើងកិត្តិយសជាតិ វប្បធម៌ជាតិ ឱ្យល្បីរន្ទឺលើសកលលោកផងដែរ ពិសេសគឺស្រូបទាញទេសចរជាតិ-អន្តរជាតិឱ្យចូលមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើនកុះករដែលជាប្រភពចំណូលដ៏សំខាន់ ជូនប្រជាជនដែលប្រកបរបរទាក់ទងនឹងទេសចរណ៍៕










ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
0397
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
20585
ខែនេះ
:
0338710
សរុប
:
013321024