ព័ត៌មានថ្មីៗ

រយៈពេលពីរសប្តាហ៍ដើមខែកុម្ភៈនេះ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យនិងអនុញ្ញាតសំណើសុំជួសជុលផ្ទះនិងសាងសង់សំណង់ខ្នាតតូចជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរបាន៥៩ករណី

បានផ្សាយនៅ ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ2017 09:07 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំក្រុងស្រុកទាំង៥ក្នុងតំបន់អង្គរដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់នៅមូលដ្ឋានគឺជាសេវាកម្មដ៏ល្អមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងអនុញ្ញាតសំណើសុំជួសជុលផ្ទះ និងសាងសង់សំណង់ខ្នាតតូចដល់ប្រជាពលរដ្ឋចំនួន៥៩ករណី មានដូចជា សុំចាក់ដី តសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ជួសជុលដំបូលផ្ទះ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ ទ្រុងជ្រូក ។ល។ ដោយសារសំណង់ទាំងនោះជាប្រភេទសំណង់ខ្នាតតូច ។ ចំណែកសំណើសុំសាងសង់សំណង់ខ្នាតធំ មានរុះរើផ្ទះចាស់ សាងសង់ផ្ទះថ្មី ឬសុំពង្រីកផ្ទះជាដើម មិនត្រូវបានអនុញ្ញាតដោយផ្ទាល់នៅនឹងកន្លែងឡើយ គឺតម្រូវឱ្យម្ចាស់សំណើត្រូវដាក់ពាក្យស្នើសុំទៅមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា។

ក្រៅពីនេះក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាក៏បានចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកចែកជូនដល់ស្រ្តីទើបសម្រាលកូនរួចចំនួន១៧៨គ្រួសារផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ៕










ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0408
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
20596
ខែនេះ
:
0338721
សរុប
:
013321035