ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចុះពិនិត្យទីតាំងបញ្ចាំងខ្សែភាពយន្ត “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ”

បានផ្សាយនៅ ថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ2017 03:03 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់នៅលើវាលស្មៅនៃព្រះលានជល់ដំរី នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ

ដើម្បីត្រៀមខ្លួនរៀបចំពិធីនេះឲ្យដំណើរការទៅដោយរលូន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបបានចុះត្រួតពិនិត្យការងារ និងពិភាក្សាការងារមួយចំនួន នៅទីលានជល់ដំរី ដែលជាទីតាំងបញ្ចាំងខ្សែភាពយន្ត។

ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករង ដែលបានរួមដំណើរចុះត្រួតពិនិត្យទីតាំងនេះបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនយ៉ាងល្អ ក្នុងកិច្ចសហការរៀបចំសម្ពោធនិងបញ្ចាំងខ្សែភាពយន្តអន្តរជាតិនៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានចូលរួមបញ្ជូនអ្នកបច្ចេកទេសរៀបចំទីតាំង សម្រួលលំហូចរាចរ និងថែរក្សាអនាម័យសណ្តាប់ធ្នាប់ជាដើម។

នាយកបណ្តុះបណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ជៀប សុវិជ្ជា ថ្លែងថា ការបញ្ចាំងខែ្សភាពដ៏ធំនេះគឺជាមោទនភាពបំផុតដែលត្រូវបានរៀបចំឡើងនៅតំបន់អង្គរ ជាលើកដំបូងបង្អស់ ក្រោមព្រះរាជវត្តមានរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ លោកបញ្ជាក់ថា អ្នកដែលត្រូវអញ្ជើញចូលរួមទស្សនាខ្សែភាពយន្តនេះ គឺក្រៅមន្ត្រីរាជការ និងមន្ត្រីទូតគ្រប់ប្រទេស គឺមានប្រជាពលរដ្ឋដែលបានចូលរួមសម្តែង និងក្រុមបច្ចេកទេស ដែលបានចូលរួមផលិតភាពយន្តកន្លងមក។ លោក សុវិជ្ជា ក៏បានបដិសេធនូវព័ត៌មានមួយចំនួនដែលលើកឡើងថា ប្រជាពលរដ្ឋគ្រប់គ្នាអាចចូលទស្សនាបានដោយសេរី ដោយលោកបញ្ជាក់ថា ការចូលទស្សនាគឺត្រូវបានកំណត់តាមចំនួនលិខិតដែលបានអញ្ជើញប៉ុណ្ណោះ៕












នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
31677
ម្សិលមិញ
:
24773
សប្តាហ៍នេះ
:
82262
ខែនេះ
:
0199561
សរុប
:
011662157