ព័ត៌មានថ្មីៗ

ស្ថាប័នធានាគុណភាពជប៉ុនJQAបើកសវនកម្ម លើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 15 ខែ កុម្ភៈ ឆ្នាំ2017 09:59 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) នឹងបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kozo Sakurada សវនករនៃស្ថាប័នJQA។

ក្នុងបទបង្ហាញដល់អង្គប្រជុំ លោក Kozo Sakurada ពន្យល់ថា សវនកម្មលើកនេះជាប្រភេទសវនកម្មតាមដាន ទៅលើភាពអនុលោមនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន បន្ទាប់ពីអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001លើកទី៤ កាលឆ្នាំ២០១៥កន្លងទៅ។ តាមរយៈសវនកម្មនេះ នឹងធ្វើឲ្យក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

មានប្រសាសន៍ក្នុងពិធីបើកនេះ ឯកឧត្តម សុខ លក្ខិណា លើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់។ ក្នុងរយៈពេលជាង១០ឆ្នាំនេះ យើងទទួលបានវិញ្ញាបនបត្រចំនួន៤លើករួចមកហើយ យើងនឹងខិតខំបន្តទៀត ដើម្បីទទួលបានវិញ្ញាបនបត្រក្នុងដំណាក់កាលបន្ទាប់ និងដើម្បីភាពស្រស់ស្អាតនៃបរិស្ថានអង្គររបស់យើង។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជំរុញឲ្យថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់ ត្រៀមលក្ខណៈ និងទទួលស្វាគមន៍សវនករ JQA ក្នុងដំណើរការធ្វើសវនកម្មពេលនេះ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលដែលយើងទទួលបានកន្លងមក គឺមិនមែនជាស្ថានដៃរបស់បុគ្គលណាម្នាក់ឬក្រុមណាមួយឡើយ គឺទទួលបានមកដោយការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់គ្នា ហើយក៏មិនមែនដើម្បីសម្រាប់តែអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជនទាំងអស់ និងជាតិរបស់យើងទាំងមូល៕









សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6431
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
26719
ខែនេះ
:
0180228
សរុប
:
012949660