ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា៣ក្រុម ចុះពិនិត្យសំណើជួសជុល និងអនុញ្ញាតបានចំនួន១២ករណី

បានផ្សាយនៅ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ2017 02:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣ក្រុម គឺក្រុមការងារប្រចាំស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប បានចុះទៅជួបប្រជាពលរដ្ឋ និងដោះស្រាយសំណើសុំជួសជុលផ្សេងៗតាមការស្នើសុំរបស់ពួកគាត់។ ជាមួយគ្នានេះក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកទៅចែកជូនស្ត្រីទើបសម្រាលកូនចំនួន១០នាក់ផងដែរ។

ក្រុមការងារបានអនុញ្ញាតសំណើសុំជួសជុលតូចៗចំនួន១២ករណី ដូចជាការផ្លាស់សសរផ្ទះ តសំយ៉ាប និងជួសជុលជញ្ជាំងផ្ទះជាដើម។ ដោយឡែក សំណើសុំចំនួន៣ករណីផ្សេងទៀតនៅក្រុងសៀមរាប ដែលស្នើសុំរុះរើផ្ទះចាស់ហើយសាងសង់ថ្មី មិនត្រូវបានអនុញ្ញាតដោយផ្ទាល់ឡើយ តែក្រុមការងារបានណែនាំឲ្យម្ចាស់ផ្ទះដាក់ពាក្យស្នើសុំទៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ព្រោះសំណើទាំងនោះជាសំណង់ធំ ដែលត្រូវការក្រុមជំនាញចុះពិនិត្យល្អិតល្អន់។

លោក វ៉ាន់ ចាន់ថន ពលរដ្ឋនៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប បានបង្ហាញនូវភាពសប្បាយរីករាយដែលក្រុមការងារបានចុះមកពិនិត្យផ្ទះរបស់លោក និងបានអនុញ្ញាតសំណើរបស់លោកក្នុងការជួសជុលជណ្តើរ ជួសជុលជញ្ជាំង និងធ្វើរបងជុំវិញផ្ទះ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ មានបំណងជួសជុលផ្ទះសម្បែង សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងស្នើសុំទៅអាជ្ញាធរជាតិអប្សរាដោយផ្ទាល់ ជៀសវាងការពឹងពាក់ជនណាម្នាក់ ដែលអាចនាំឲ្យចាញ់បោកគេបាន ព្រោះការដាក់ពាក្យស្នើសុំជួសជុល ឬសាងសង់ គឺមិនមានការបង់កម្រៃឡើយ។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌ បញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំជួសជុលតិចតួច និងអនុញ្ញាតជូនភ្លាមៗនៅនឹងមូលដ្ឋាន ដើម្បីសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងនាំយកអំណោយចែកជូនស្ត្រីទើបសម្រាលកូនជាដើម៕







សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1403
ម្សិលមិញ
:
14672
សប្តាហ៍នេះ
:
60776
ខែនេះ
:
0001403
សរុប
:
012983717