ព័ត៌មានថ្មីៗ

ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាលើកពានរដ្ឋបាលខេត្តសៀមរាបជាលើកទី២

បានផ្សាយនៅ ថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ2017 02:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរា បានបន្តលើកពានជើងឯក នៃពានរង្វាន់រដ្ឋបាលខេត្តសៀមរាប ក្រោយពីបំបាក់ក្រុមសាលាក្រុងសៀមរាបក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល៦ទល់នឹង២កាលពីរាត្រីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

នេះជាការការពារតំណែងជើងឯកបានយ៉ាងល្អរបស់ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរា ដោយឆ្លងកាត់ការប្រកួតចំនួន១៣ប្រកួត មិនស្គាល់ពាក្យថាចាញ់ ក្នុងរដូវកាលទី២នៃពានរង្វាន់រដ្ឋបាលខេត្តសៀមរាប ឆ្នាំ២០១៦-២០១៧នេះ។

កាលពីរដូវកាលទី១ឆ្នាំ២០១៥-២០១៦ ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរា ក៏ជាម្ចាស់ជើងឯងនៃពានរង្វាន់នេះដែរ ក្រោយយកឈ្នះក្រុមមន្ទីរបរិស្ថានខេត្តសៀមរាប ដោយលទ្ធផល៣ទល់នឹង២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ពានរង្វាន់រដ្ឋបាលខេត្តសៀមរាបត្រូវបានរៀបចំឡើងរយៈពេល២ឆ្នាំហើយ ដោយប្រមូលផ្តុំមន្ត្រីរាជការ និងបុគ្គលិកបម្រើការងារនៅតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តសៀមរាបចូលរួមប្រកួតវិលជុំសន្សំពិន្ទុ និងជ្រើសរើស៤ក្រុមដែលមានពិន្ទុខ្ពស់ប្រកួតវគ្គខ្វែង។

ក្នុងរដូវកាលនេះ មានក្រុមចំនួន១១ចូលរួមប្រកួត ដោយក្រុមលេខ១បានទៅលើអាជ្ញាធរជាតិអប្សរា ទទួលបានពាន១អមដោយទឹកប្រាក់១លានរៀល លេខ២បានទៅលើសាលាក្រុងសៀមរាបពាន១អមដោយទឹកប្រាក់៦០ម៉ឺនរៀល លេខ៣បានទៅលើមន្ទីរសង្គមកិច្ចពានតូច១អមដោយទឹកប្រាក់៤០ម៉ឺនរៀល និងចំណាត់លេខ៤បានទៅលើក្រុមហនុមានសាលាខេត្ត ទទួលបានពានតូច១អមដោយទឹកប្រាក់៣៤ម៉ឺនរៀល។

ដោយឡែកក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរា ក៏បានទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន២០០ដុល្លារបន្ថែមទៀតពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលបានប្រគល់ជូនដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង ដែលបានអញ្ជើញទៅចូលរួមទស្សនាការប្រកួតផ្ទាល់៕












នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
62709
ម្សិលមិញ
:
93709
សប្តាហ៍នេះ
:
270738
ខែនេះ
:
0588863
សរុប
:
013571177