ព័ត៌មានថ្មីៗ

ប្រជាជននៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ប្រគល់បដិមាដែលរើសបានជូនអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ2017 02:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ជឿម ជឿត រស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាបបានយកបដិមាមួយបាត់ព្រះកេស ដៃ និងជើង ដែលរើសបានក្នុងភូមិមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។ ការប្រគល់ជូននេះ ធ្វើឡើងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដោយមានលោក យិត ចាន់ដារដ្ឋ ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ជាអ្នកទទួល។

លោក ជឿម ជឿត បានឱ្យដឹងថា រូបគាត់មិនមែនជាអ្នករកឃើញបដិមានេះទេ គឺអ្នកភូមិម្នាក់ទៀតបានឃើញនៅពេលដាំស្វាយក្នុងចម្ការ។ អ្នកភូមិនោះក៏យកទៅទុកនៅផ្ទះ តែរាល់យប់កូនរបស់គាត់ចេះតែដេកយំជារៀងរាល់យប់ ដូច្នេះក៏យកទៅដាក់ចោលនៅគល់ដើមត្រាច។ ថ្ងៃមួយរុូបលោក ដើរទៅប្រទះឃើញ ក៏សួរនាំដឹងរឿងរ៉ាវ គាត់ក៏សុំយកទៅរក្សាទុកនៅផ្ទះបានប្រហែលមួយអាទិត្យ ទើបបានជួបនឹងក្រុមការងារអាជ្ញាធរជាតិអប្សរា ហើយក៏សួរនាំដើម្បីយករូបនេះមកអភិរក្ស។ បងប្រុសបានបង្ហាញពីក្តីស្រឡាញ់ចំពោះមរតកវប្បធម៌នេះថា បើទោះបីជាគាត់មិនស្គាល់ថានេះជារូបអ្វី ធ្វើពីឆ្នាំណា តែគាត់ជឿជាក់ថាវាជារបស់បុរាណ ជារបស់ជាតិ មិនចង់ឱ្យបាត់បង់ ទើបយកវត្ថុនេះមកប្រគល់ដើម្បី ចៀសផុតពីការជួញដូរ។

តាងនាមឱ្យឯកឧត្តមអគ្គនាយក លោក យិត ចាន់ដារដ្ឋ បានថ្លែងអំណរគុណដល់លោក ជឿម ជឿត ប្រជាជនគំរូនិងគួរឱ្យកោតសរសើរចំពោះការយកចម្លាក់ដែលប្រទះឃើញមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។ លោកនឹងស្នើអ្នកជំនាញបុរាណវិទ្យាឱ្យមកពិនិត្យបដិមានេះនិងវាយតម្លៃអំពីបុរាណភាពវិនិច្ឆ័យអំពីកាលបរិច្ឆេទ និងរចនាប័ទ្ម។ អាជ្ញាធរជាតិអប្សរានឹងចេញលិខិតថ្លែងអំណរគុណនិងឧបត្ថបម្ភជាកិច្ចតបស្នងដល់គាត់ ព្រោះរាល់កិច្ចការអភិរក្សវត្ថុបុរាណនិងប្រាសាទក្នុងតំបន់អង្គរ បើគ្មានការចូលរួមពីប្រជាជន អាជ្ញាធរមូលដែនដី ពិតជាលំបាកក្នុងការទប់ស្កាត់ការបំផ្លាញនិងការជួញដូរវត្ថុបុរាណទាំងនេះណាស់។

លោក ដារដ្ឋ បន្ថែមថា សកម្មភាពនេះសបញ្ជាក់ឲ្យឃើញនូវ សកម្មភាពអប់រំផ្សព្វផ្សាយបេតិកភណ្ឌកន្លងមករបស់អាជ្ញាធរជាតិអប្សរាទៅកាន់សហគមន៍ពិតជាធ្វើឱ្យប្រជាជនមានការយល់ដឹងពីតម្លៃនៃវត្ថុបុរាណនិងប្រាសាទដែលត្រូវចូលរួមការពារទាំងអស់គ្នា។ លោកក៏បានសំណូមពរផងដែរ ចំពោះប្រជាជនដែលបានរកឃើញវត្ថុបុរាណ សូមប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក ដើម្បីស្រាវជ្រាវពីប្រភពដើមរបស់វត្ថុទាំងនោះ ចៀសវាងការយកទៅលក់ដូរ ដែលជាអំពើខុសច្បាប់និងបំផ្លាញរតនវត្ថុរបស់ជាតិខ្លួន៕






ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារនៅភូមិធម្មជាតិរុនតាឯក ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានសកម្មភាពការងារផ្សេងៗដែលក្រុមការងារនៅទីនោះបានកំពុងតែអនុវត្ត ព្រមទាំងផ្តល់យោបល់គន្លឹះបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម៕
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាតនិងអនាម័យនៅទីក្រុងប្រកបដោយចីរភាព” ក្រោមការជួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា Sida និងគាំទ្របច្ចេកទេសដោយ NIRAS និងWater Aid ។
ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
0293
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
20581
ខែនេះ
:
0174090
សរុប
:
012943522