ព័ត៌មានថ្មីៗ

ជំនួបពិភាក្សាការងាររវាងអាជ្ញាធរជាតិអប្សរានិងនគរបាលការពារបេតិកភណ្ឌទទួលបានលទ្ធផលគាប់ចិត្តយ៉ាងខ្លាំង

បានផ្សាយនៅ ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ2017 03:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃស្ថាប័នដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌអង្គរ គឺអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ បានជួបពិភាក្សាការងារមួយចំនួន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការផ្លាស់ប្តូរទីតាំងថ្មី នៃអង្គភាពនគរបាលការពារបេតិកភណ្ឌ នៅមុខប្រាសាទអង្គរវត្ត និងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់រមណីយដ្ឋានអង្គរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញសង្ខេបអំពីសាវតារនៃការចុះបញ្ជីអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងដំណាក់កាលសំខាន់ៗនៃដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដូចជា ការបង្កើតគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ការកំណត់តំបន់ការពារ ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌនិងនគរបាលការពារបេតិកភណ្ឌជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរចំពោះការឡើងកាន់តួនាទីថ្មី នៃប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ គឺឯកឧត្តម ឧត្តមសេនីយ៍ លី ឡាយ។ ឯកឧត្តមបញ្ជាក់ថា ការទទួលបានតួនាទីថ្មីនៃឯកឧត្តមប្រធាននាយកដ្ឋាននៅពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ លី ឡាយ បានបង្ហាញនូវភាពរីករាយក្នុងកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា លើការងារការពារបេតិកភណ្ឌ។ ឯកឧត្តមបញ្ជាក់ថា “យើងពិតជាមានសំណាង ដែលបានមកបម្រើព្រលឹងជាតិរបស់យើង។ ខ្ញុំនឹងជំរុញកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីដោះស្រាយបញ្ហាតូចធំនានារួមគ្នា ក្នុងន័យការពារបេតិកភណ្ឌអង្គរឲ្យបានគង់វង្ស”។

ជាលទ្ធផលនៃកិច្ចប្រជុំ អាជ្ញាធរជាតិអប្សរានិងនគរបាលការពារបេតិកភណ្ឌរក៏ព្រមព្រៀងគ្នាកំណត់យកថ្ងៃចន្ទ ជារៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ដើម្បីជួបពិភាក្សាការងារគ្នាជាប្រចាំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗរួមគ្នាក្នុងតំបន់អង្គរ។ ក្រៅពីនេះ អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាផ្សេងៗមកពិភាក្សារកដំណោះស្រាយ ដូចជា ការរៀបចំសណ្តាប់ធ្នាប់លក់ដូរនៅប្រាសាទអង្គរវត្ត និងអង្គរធំ ការរៀបចំសណ្តាប់អ្នកក្រាលកន្ទេលដាក់អង្រឹងលើវាលស្មៅ មុខប្រាសាទអង្គរវត្តជាដើម៕






ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
4587
ម្សិលមិញ
:
7809
សប្តាហ៍នេះ
:
19922
ខែនេះ
:
0114601
សរុប
:
012884033