ព័ត៌មានថ្មីៗ

រកត្រីត្រៀមឡើងមាឃ ទំនៀមអ្នកស្រុកអង្គរដែលនៅបន្តរហូតដល់បច្ចុប្បន្ន

បានផ្សាយនៅ ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ2017 02:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមាឃ (៣កើតខែមាឃ) អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងតែនាំគ្នាប្រារព្ធពិធីរកត្រីដើម្បីត្រៀមឡើងមាឃឬឡើងអ្នកតាតាមទំនៀមអ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំងបឹងដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិ ថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។

តាមការបញ្ជាក់ពីលោក ពេជ្រ ឃិន មេភូមិបង្កោងបានប្រាប់ថា ឱ្យតែដល់ថ្ងៃ១កើតខែមាឃ គាត់តែងប្រកូកប្រកាសនិងកំណត់ពេលវេលាដល់អ្នកភូមិឱ្យនាំគ្នាទៅចាប់ត្រីនៅត្រពាំងបឹង ដើម្បីយកទៅធ្វើទឹកនំបញ្ចុកនិងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃឬឡើងអ្នកតានៅថ្ងៃ៣កើតតាមទំនៀមបុរាណ តែឆ្នាំនេះយឺតពេលបន្តិចដោយសារសាលាឆទានមិនទាន់ធ្វើហើយ ឯទឹកត្រពាំងបឹងនេះក៏នៅច្រើន។

លោកមេភូមិបន្តទៀតថា ទិន្នផលត្រីឆ្នាំនេះមានតិចជាងឆ្នាំមុន តែប្រជាជននៅតែអាចរកបាន ហើយអ្នកដែលអាចចាប់ត្រីនៅត្រពាំងបឹងបាននៅថ្ងៃនេះក៏មានតែអ្នកភូមិបង្កោងដែរ។ ត្រពាំងបឹងត្រូវបានថែរក្សាការពារយ៉ាងល្អពីប្រជាការពារក្នុងភូមិ មិនឱ្យមានអ្នកក្រៅមកនេសាទឡើយ ហើយហាមដាច់ខាតប្រើម៉ាស៊ីនឆក់និងអូសមោង។ ចំពោះការរកត្រីដើម្បីយកទៅធ្វើពិធី ក៏អនុញ្ញាតឱ្យប្រជាជនប្រើតែឧបករណ៍បុរាណដូចគ្នា មានឈ្នាង អង្រុត សំណាញ់ជាដើម។ លោកនិងអ្នកភូមិបានប្រកាន់នូវទំនៀមនេះណាស់ ទោះបីពេលខ្លះយឺតយូរក្នុងការប្រារព្វ តែមិនដែលខកខានឆ្នាំណាឡើយ ហើយការធ្វើពិធីនេះក៏នាំមកនូវសេចក្តីសុខសប្បាយ ភាពរីករាយ ការជួបជុំគ្នា និងការរួមគ្នាថែរក្សាមរតកអរូបីមួយនេះឱ្យនៅមានជីវិតដល់បច្ចុប្បន្នទុកឱ្យកូនចៅដឹង ព្រមទាំងបន្តធ្វើតាមពេលអត់ពីពួកគាត់ទៅ។

ពាក់ព័ន្ធនឹងកិច្ចពិធីនេះ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា វាជាផ្នែកមួយនៃបេតិកភណ្ឌអរូបីទាក់ទងនឹងសង្គម គឺជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាសំខាន់ មិនផ្តោតខ្លាំងលើជំនឿ សិល្បៈ របាំ ជាកម្មសិទ្ធិឯកជនឬរបស់រដ្ឋនោះទេ។ វាបានបង្ហាញពីសាមគ្គីភាពនិងភាពរស់រវើករបស់សហគមន៍ជនបទដែលបាត់បង់ទៅហើយសម្រាប់អ្នកទីក្រុង។ ពិធីនេះនៅសម្បូរព្រៃគុក ខេត្តកំពង់ធំ និងស្រុកខេត្តដទៃក៏មានធ្វើប្រហាក់ប្រហែលគ្នាដែរ ដូចជាអ្នកខ្លះរកត្រី ខ្លះរកសម្ភារៈ ខ្លះរករបស់ផ្សេងៗ ដូច្នេះវាមិនចម្លែកអីឡើយសម្រាប់កិច្ចពិធីនេះនៅសហគមន៍ភូមិបង្កោងក្នុងតំបន់ឧទ្យានអង្គរ។

តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់សម្បូរទៅដោយមរតកវប្បធម៌អរូបីជាច្រើន ដែលប្រជាជនបន្តប្រតិបត្តិរហូតដល់បច្ចុប្បន្ន។ អាជ្ញាធរជាតិអប្សរាសូមគាំទ្រនិងរួមចំណែកថែរក្សាមរតកវប្បធម៌ជាច្រើនដែលនៅមានក្នុងតំបន់រមណីយដ្ឋានអង្គរតាមរយៈការផ្សព្វផ្សាយ ការចូលរួមផ្ទាល់ជាមួយអ្នកស្រុក ព្រោះវាជាអត្តសញ្ញាណជាតិដ៏ពិសេសមួយធ្វើឱ្យតំបន់អង្គរខុសប្លែកពីតំបន់ដទៃ។ ពិសេសជាងនេះទៅទៀត អាជ្ញាធរជាតិអប្សរាសូមលើកទឹកចិត្តដល់ប្រជាជនទាំងអស់ក្នុងតំបន់អង្គរ ឱ្យរួមគ្នាថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យនៅគង់វង្សបានយូរអង្វែងតកូនតចៅគ្រប់ជំនាន់កុំឱ្យបាត់បង់៕














នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1987
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
104827
ខែនេះ
:
0222126
សរុប
:
011684722