ព័ត៌មានថ្មីៗ

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាផ្តល់បទពិសោធន៍គ្រប់គ្រងរមណីយដ្ឋានអង្គរដល់ក្រុមនិស្សិតមកពីប្រទេសកូរ៉េ

បានផ្សាយនៅ ថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ2017 08:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
និស្សិតនៃសាកលវិទ្យាល័យកូរ៉េ (Korea University) ចំនួន១២នាក់ ដឹកនាំដោយលោកសាស្ត្រាចារ្យ Robert Rudolf និងលោកសាស្ត្រាចារ្យ Cuz Potter បានមកទទួលបទពិសោធន៍លើការគ្រប់គ្រងរមណីយដ្ឋានអង្គរពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ដំណើរទស្សនកិច្ចមកកាន់តំបន់បេតិកភណ្ឌពិភពលោកអង្គរនៃនិស្សិតសាកលវិទ្យាល័យកូរ៉េ នៅពេលនេះ ត្រូវបានរៀបចំឡើងដោយភ្នាក់សហប្រតិបត្តិការអន្តរជាតិ KOICA តាមរយៈកម្មវិធីអភិវឌ្ឍន៍និងសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យកូរ៉េ ក្នុងគោលបំណងសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរាទាំងផ្នែកការងារអភិរក្សជួសជុល និងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីការងារទូទៅនៃអាជ្ញាធរជាតិអប្សរាក្នុងការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ជាពិសេស គឺការអភិរក្សជួសជុលប្រាង្គប្រាសាទ សារៈសំខាន់នៃប្រព័ន្ធគ្រប់គ្រងទឹកក្នុងតំបន់អង្គរ ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងសហគមន៍ក្នុងតំបន់អង្គរ។ល។

ជាមួយគ្នានេះ មន្ត្រីជំនាញនៃក្រុមអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ TMP លោក ភួង សុភក្រ្ត ក៏បានធ្វើបទបង្ហាញជូនក្រុមនិស្សិតអំពីដំណើរការគ្រប់គ្រងទេសចរណ៍អង្គរ។ មន្ត្រីជំនាញរូបនេះបានសង្កត់ធ្ងន់អំពីកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំក្នុងតំបន់អង្គរ ដែលជំរុញឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង ដូចជា ការរៀបចំលំហូរទេសចរណ៍ ការដាក់ចេញនូវក្រមប្រតិបត្តិអង្គរជូនភ្ញៀវទេសចរគោរព និងការរៀបចំហេដ្ឋានរចនាសម្ព័ន្ធដើម្បីបម្រើដល់វិស័យទេសចរណ៍ជាដើម។

នេះជាមិនមែនជាលើកទី១ទេ កន្លងមកមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានធ្វើបទបង្ហាញជូននិស្សិត អ្នកជំនាញ និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើន ដែលមានបំណងចង់ស្វែងយល់ពីការងារគ្រប់គ្រងបេតិកភណ្ឌពិភពលោកអង្គរ។ នេះក៏ជាការបង្ហាញឲ្យឃើញពីធនធានមនុស្សអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថភាពគ្រប់គ្រាន់ទាំងការងារអនុវត្តជាក់ស្តែង ក៏ដូចជាការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់ឆាកអន្តរជាតិដែរ៕












ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4596
ម្សិលមិញ
:
7809
សប្តាហ៍នេះ
:
19931
ខែនេះ
:
0114610
សរុប
:
012884042