ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបន្តពិនិត្យនិងអនុញ្ញាតសំណើជួសជុលនិងសាងសង់សំណង់ខ្នាតតូចដល់អ្នកភូមិនគរក្រៅ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កុម្ភៈ ឆ្នាំ2017 03:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរតាំងពីយូរណាស់មកហើយ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ជាក់ស្តែងនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប បានចុះទៅពិនិត្យសំណើសុំជួសជុលនិងសាងសង់របស់ប្រជាពលរដ្ឋចំនួន១១ករណី នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ សំណើដែលប្រជាពលរដ្ឋបានស្នើសុំនោះមាន៖ ការសុំធ្វើរបង ចាក់ដី ធ្វើបង្គន់ ធ្វើរោងលក់ដូរ ជួសជុលផ្ទះ និងធ្វើផ្ទះថ្មី។ ក្នុងនោះមាន៣ករណីដែលអនុញ្ញាតព្រោះជាសំណង់តូច ឯ៨ករណីទៀតដែលមិនអនុញ្ញាត ព្រោះសំណើនោះជាសំណង់ធំ គឺតម្រូវឱ្យម្ចាស់សំណើទៅដាក់ពាក្យនៅច្រកចេញចូលតែមួយរបស់អាជ្ញាធរជាតិអប្សរាទើបបាន៕






“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
66003
ម្សិលមិញ
:
93709
សប្តាហ៍នេះ
:
274032
ខែនេះ
:
0592157
សរុប
:
013574471