ព័ត៌មានថ្មីៗ

ពិធីបុណ្យឡើងអ្នកតារាជ្យបង្ហាញពីការសាមគ្គីនិងស្រឡាញ់វប្បធម៌ជាតិរបស់អ្នកស្រុកអង្គរ!

បានផ្សាយនៅ ថ្ងៃទី 03 ខែ កុម្ភៈ ឆ្នាំ2017 03:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បើទោះបីជាស្រុកទេសមានការរីកចម្រើន វិទ្យាសាស្ត្រទំនើបខ្លាំង តែជំនឿនៅតែជារឿងសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរដដែល។ ពួកគាត់តែងយកជំនឿជាធំមិនថាអ្នករកស៊ី អ្នកមានវិបត្តិ មុនធ្វើអ្វីមួយ ឬរៀបចំពិធីផ្សេងៗទេដើម្បីជួយដោះស្រាយ ជួយជាកម្លាំងចិត្ត និងធ្វើឱ្យចំពេលាល្អមានសិរីសួស្តី ហើយរាល់ពិធីទាំងនេះធ្វើឡើងក្នុងគោលបំណងសុំសេចក្តីសុខសប្បាយនិងការរឭកដឹងគុណជាដើម។

ក្រៅពីនោះទៀត អ្នកស្រុកអង្គរក៏នៅរក្សាទំនៀមបុណ្យប្រពៃណីទៅតាមរដូវកាលយ៉ាងខ្ជាប់ខ្ជួនផងដែរ ដូចជាពិធីបុណ្យឡើងអ្នកតា (ឡើងមាឃ) នាថ្ងៃ៣កើត ខែមាឃ ដែលអ្នកស្រុកក្នុងតំបន់អង្គរបានប្រារព្ធជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខាន។ ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ៣កើតខែមាឃ ប្រជាជនដែលនៅជុំវិញប្រាសាទអង្គរវត្តបានស្រាក់ដៃគ្នារៀបចំពិធីឡើងមាឃ ឬឡើងលោកតារាជ្យទៅតាមទម្លាប់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន រួមទាំងចូលរួមថែរក្សាជំនឿវប្បធម៌ខ្មែរឱ្យនៅរស់លើទឹកដីដ៏ស័ក្តិសិទ្ធិនេះ។

ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះ មានស្លាធម៌ បាយសី ជម៤ គ្រឿងសំណែនមាន់ស្ងោរ ក្បាលជ្រូក បាយសម្ល បង្អែមចម្អាប ផ្លែឈើ ភ្ញីផ្កា ស្រាស ទឹកក្រូចជាដើម ពិសេសគឺនំបញ្ចុកតែម្តងដែលធ្វើសម្រាប់ចែកជូនអ្នកចូលរួមពិសារ។ ពិធីនេះកើតឡើងពីសាមគ្គីភាពរបស់អ្នកស្រុកគ្រប់គ្នាដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿដែលមានតាំងពីបុរាណ។

ក្នុងពិធីនេះដែរ អ្វីដែលពិសេសដើម្បីឱ្យមនុស្សនិងអ្នកតាអាចប្រាស្រ័យទាក់ទងគ្នាបានផង និងញ៉ាំងពិធីឱ្យកាន់តែអធិកអធមសប្បាយរីករាយផងនោះ គឺវង់តន្រ្តីបុរាណខ្មែរនិងអ្នកចូលរូបដែលតំណាងឱ្យអ្នកតាថែរក្សានៅទីស័ក្តិសិទ្ធិទាំងនោះ ដែលមិនអាចខ្វះបានឡើយ។ កិច្ចពិធីបានចាប់ផ្តើមដោយការសូត្រនមស្សការ រឭកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាកហ៊ោ បួងសួងដល់វត្ថុស័ក្តសិទ្ធិ អញ្ជើញដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីឱ្យចូលមកកាន់ទីកន្លែងដែលអ្នកភូមិបានរៀបចំជូន។

បន្ទាប់ពីចប់កិច្ចពិធីនេះហើយ ភ្លេងក៏ចាប់ផ្តើមប្រគំ អមទៅដោយអ្នកចូលរូប (ស្នងរូបអ្នកតាឬបារមីផ្សេងៗ) រាំរែកតាមចង្វាក់ភ្លេង។ អ្នកតាដែលចូលមកមានច្រើនរូប អត្តចរិតខុសគ្នា ចំណូលចិត្តក៏ខុសគ្នា ខ្លះស្លូតបូត ខ្លះកាច ខ្លះក្រមិចក្រមើម ហើយតន្ត្រីក៏ត្រូវប្រគំទៅតាមចំណង់ចំណូលចិត្តរបស់អ្នកតាដែលចូលរូបអ្នកស្នងដែរ បើមិនអ៊ីចឹងទេអ្នកតានឹងខឹង មិនរាំលេង ឬមិនចូលរូបដែលស្នង។ ពេលអ្នកតាចូលរូបហើយ អ្នកស្រុកបានអញ្ជើញឱ្យអ្នកតាសេពសោយអាហារដែលបានរៀបចំជូន ហើយសួរនាំអ្នកតាពីរឿងរ៉ាវផ្សេងៗ ពីការរៀបចំគ្រឿងសំណែន គ្រឿងរណ្តាប់តើរៀបចំត្រឹមត្រូវ ល្មមគ្រប់គ្រាន់ឬយ៉ាងណា ក្រែងលោមានកំហុសឆ្គងដោយប្រការណាមួយ និងសុំសេចក្តីសុខដល់ខ្លួននិងក្រុមគ្រួសារ។ ឯអ្នកស្រុកដែលមានជំនឿក៏បានសុំឱ្យជួយព្យាបាលជំងឺ សុំទឹកមន្ត និងលាភសក្ការៈផងដែរ។

បើតាមជំនឿរបស់អ្នកស្រុកដែលប្រារព្ធពិធីនេះ គឺដើម្បីឱ្យអ្នកតាដែលថែរក្សាភូមិស្រុកឬទីតាំងស័ក្តិសិទ្ធិបានរាំលេងសប្បាយ ព្រមទាំងអរគុណដល់អ្នកតាម្ចាស់ទឹកម្ចាស់ដីដែលបានផ្តល់ទឹកភ្លៀង ធ្វើឱ្យដីមានជីជាតិ មិនឱ្យទឹកទន្លេឡើងខ្លាំង និងធ្វើឱ្យស្រូវគាត់បានភោគផលច្រើន។ មួយវិញទៀត ក៏ធ្វើដើម្បីសុំឱ្យកូនចៅសុខសប្បាយ និងលាបំណន់ដែលបានបែរបន់ចំពោះកសិកម្មឬការងារអ្វីផ្សេង ក្រែងលោអ្នកតាចាំមាត់ចាំក បើមិនបានធ្វើនាំឱ្យខុសឆ្គងកើតគ្រោះភ័យដល់ខ្លួននិងភូមិស្រុក។ «អ្នកតា» ចំពោះអ្នកស្រុក គឺជាវត្ថុស័ក្ដិសិទ្ធិបំផុត ព្រោះជាអ្នកថែរក្សាស្រុក អ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ។

តាមការលើកឡើងរបស់លោក សេង ធី នៅសង្កាត់សាលាកន្សែង ខេត្តសៀមរាប ជាអ្នកផ្តួចផ្តើមពិធីឡើងមាឃនៅប្រាសាទអង្គរវត្តមុខផ្លូវចូលទៅតារាជ្យបានប្រាប់ថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើតខែមាឃ គាត់និងអ្នកភូមិជុំវិញអង្គរតែងតែជួបជុំប្រមូលថវិកាគ្នាតិចតួចដើម្បីធ្វើពិធីឡើងមាឃឬឡើងតារាជ្យមិនដែលខានទេ ព្រោះនេះជាទម្លាប់ពីបរមបុរាណ ហើយចាស់ៗក៏បានផ្តែផ្តាំកុំឱ្យបំភ្លេចទើបខំធ្វើទោះបីមានលុយឬអត់លុយក៏ដោយ។ ម្យ៉ាងពេលធ្វើហើយ កូនចៅក៏បានសុខសប្បាយ រកស៊ីមានបាន សំខាន់យើងបានថែរក្សាបុណ្យពីបុរាណយើងឱ្យនៅស្ថិតស្ថេរតកូនតចៅ។ ចំពោះលោក ប្រាសាទអង្គរមិនត្រឹមតែជាកន្លែងសម្រាប់ទេសចរទស្សនាកម្សាន្តទេ តែជាកន្លែងដ៏ស័ក្តិសិទ្ធិក្នុងការគោរពបូជារបស់ប្រជាជនខ្មែរ ហើយលោកនិងអ្នកភូមិប្ដេជ្ញាបន្តពិធីនេះជារៀងរហូតឱ្យរស់រវើកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងផ្នត់គំនិតកូនខ្មែរនៅលើទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះផងដែរ៕






















ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4633
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
16362
ខែនេះ
:
0243226
សរុប
:
012068857