ព័ត៌មានថ្មីៗ

ក្រុមការងារសហគន៍អាជ្ញាធរជាតិអប្សរាបន្តចុះលើកកម្ពស់សុខុមាលភាពម្តាយ និងទារកដល់ស្រ្តីក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ កុម្ភៈ ឆ្នាំ2017 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាបដឹកនាំដោយឯកឧត្តម តាន់ សំប៊ុន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីបុគ្គលិកមួយចំនួនទៀតបានចុះយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច ចំនួន៣៦គ្រួសារកំពុងរស់នៅក្នុងសង្កាត់អំពិល ។ ពិធីចែកជូននេះត្រូវបានធ្វើឡើងនៅក្នុងសាលាឆទានភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាបដោយមានចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន រួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម តាន់ សំប៊ុន បានណែនាំឲ្យបងប្អូនជាស្រ្តីទាំងអស់ដែលមានកូនខ្ចីត្រូវចេះយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួន និងកូនឲ្យបានល្អដើម្បីកុំឲ្យមានជំងឺដង្កាត់ ផ្សេងៗ ចូលមកបៀតបៀន យាយីបាន ហើយបើក្នុងករណីខ្លួនឯងឬកូនមានបញ្ហាសុខភាពត្រូវប្រញាប់ប្រញាល់ទៅជួបនិងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឲ្យទាន់ពេលវេលា។

លោក ព្រៀន ប្រប អនុប្រធានភូមិគិរីមានន្ទតំណាងស្រ្តីកូនខ្ចីបានសម្តែងនូវចិត្តសប្បាយរីករាយ និងអរគុណចំពោះថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរឲ្យឯកឧត្តមមន្ត្រីបុគ្គលិកទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងសម្រេចជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកដែលបានផ្តល់ជូននៅពេលនេះរួមមាន កន្រ្តក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃ ស្រោមជើង ខោអាវទារក រួមនិងថវិកាមួយចំនួនទៀតរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវ៕








ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ដើមដំបូងមុន12345...302303បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1731
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
04261
ខែនេះ
:
0276347
សរុប
:
010587563