ព័ត៌មានថ្មីៗ

គេហទំព័រទេសចរណ៍អង្គរថ្មី នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះហើយ

បានផ្សាយនៅ ថ្ងៃទី 30 ខែ មករា ឆ្នាំ2017 02:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គេហទំព័រទេសចរណ៍អង្គរ (www.angkor.com.kh) ដែលបង្កើតឡើងដោយអាជ្ញាធរអប្សរា គឺជាប្រភពព័ត៌មានដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរស្វែងរកព័ត៌មានទេសចរណ៍ផ្សេងៗ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

តាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានឲ្យដឹងថា គេហទំព័រថ្មីនេះដើរតួនាទីចម្បងក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ជាពិសេសផ្តល់ព័ត៌មានសំខាន់ៗសម្រាប់ដំណើរទេសចរណ៍ ប្រកបដោយបទពិសោធន៍ល្អប្រសើរ។ គេហទំព័រថ្មីនេះ ក្រុមការងារអាជ្ញាធរអប្សរាបានចំណាយពេលវេលាជិតមួយឆ្នាំមកហើយដើម្បីរៀបចំឡើង ជាពិសេសក្នុងការរចនាឲ្យមានភាពសាមញ្ញបង្កប់ដោយភាពទាក់ទាញ ដោយមានភ្ជាប់ជាមួយរូបភាពជាច្រើន និងផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមុននឹងមកទស្សនាតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ក៏ដូចជាអំឡុងពេលទស្សនា ជាពិសេសគេហទំព័រថ្មីនេះ គឺជាមធ្យោបាយនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរនិងក្រុមការងារ តាមរយៈការរៀបចំឲ្យមានតារាងបញ្ចេញមតិ ពេញចិត្តឬមិនសូវពេញចិត្ត រួមនិងសំណូមពរផ្សេងៗក្នុងន័យស្ថាបនា ដើម្បីឲ្យក្រុមការងារអាចសិក្សាកែសម្រួលលើកកម្ពស់សេវាទេសចរណ៍អង្គរឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា គេហទំព័រនេះ មុននឹងឈានដល់ការសម្រេចដាក់ឲ្យដំណើរការ ក្រុមការងារក៏បានពិភាក្សាគ្នាជាមួយផ្នែកឯកជន ជាពិសេសសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ដែលជាការផ្តល់ឱកាសឲ្យមានការចូលរួមមតិយោបល់ផ្សេងៗផងដែរ។ លើសពីនេះក្រុមការងារក៏បានបង្ហា ញជូនក្រុមអ្នកជំនាញចំពោះកិច្ចនៃ ICC-Angkor ដោយទទួលបានការពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹង និងជម្រុញអោយដំណើការកាន់តែឆាប់កាន់តែប្រសើរ។ គេហទំព័រនេះក៏នឹងមានការអភិវឌ្ឍបន្ថែមជាប្រចាំ ក៏ដូចជាការបន្ថែមភាសាបរទេសសំខាន់ៗមួយចំនួន លើភាសាអង់គ្លេសដែលមានស្រាប់។

ដោយឡែកចំពោះគេហទំព័ររបស់អាជ្ញាធរអប្សរា (www.apsaraauthority.gov.kh) និងបណ្តាញព័ត៌មាន Facebook (អាជ្ញាធរជាតិអប្សរា Apsara Authority) នៅតែដំណើរការធម្មតា ដោយដើរតួនាទីផ្សព្វផ្សាយពីសកម្មភាពប្រចាំថ្ងៃនិងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្សេងៗ និងជាប្រភពឯកសារសម្រាប់អ្នកស្រាវជ្រាវនិងអ្នកសិក្សានានាក្នុងការស្វែងយល់អំពីតួនាទី ភារកិច្ច និងសមទ្ធិផល របស់អាជ្ញាធរអប្សរា ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរប្រកបដោយចីរភាព។






  
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ដើមដំបូងមុន12345...302303បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1653
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
04183
ខែនេះ
:
0276269
សរុប
:
010587485