ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងក្រុមការងារគ្រប់លំដាប់ថ្នាក់ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឯកឧត្តម ឃួន ឃុននាយ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មករា ឆ្នាំ2017 02:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ឃួន ឃុននាយ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីរាត្រីម៉ោង៨.១៥នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្នុងអាយុ៧៩ឆ្នាំ ដោយរោគាពាធនៅប្រទេសកាណាដា។

ពិធីនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីរាជការ បុគ្គលិក ឆ្មាំ កម្មករ នៃអាជ្ញាធរជាតិអប្សរាទាំងអស់ចូលរួមសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំជាមួយនឹងគ្រួសារនៃសពពីចម្ងាយ។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់នូវថ្នាក់ដឹកនាំ ដ៏គួរឱ្យគោរពនិងមានស្នាដៃមួយរូប ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបំពេញតួនាទីយ៉ាងល្អក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមក។

ការលាចាករបស់ឯកឧត្តមពីយើងខ្ញុំទាំងអស់គ្នា គឺជាការបាត់បង់នូវធនធានមនុស្សយ៉ាងសំខាន់ និងគួរឱ្យសោកស្តាយក្រៃលែង។ អាជ្ញាធរជាតិអប្សរានឹងចងចាំក្នុងក្រអៅបេះដូងនូវគំរូវីរភាព និងការលះបង់ដ៏ធំធេងរបស់ឯកឧត្តមក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌជាតិដែលឯកឧត្តមបានបន្សល់ទុកដល់ប្រជាជាតិខ្មែរ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួងឧទ្ទិសកុសលផលបុណ្យនៅថ្ងៃនេះ សូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕










ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ដើមដំបូងមុន12345...302303បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1742
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
04272
ខែនេះ
:
0276358
សរុប
:
010587574