ព័ត៌មានថ្មីៗ

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ បានដំណើរការហើយនៅព្រឹកនេះ

បានផ្សាយនៅ ថ្ងៃទី 24 ខែ មករា ឆ្នាំ2017 11:03 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងកិច្ចប្រជុំពេញអង្គលើកទី២៣ បានចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំនេះ នឹងដំណើរការរយៈពេលពេញ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ បានដំណើរការហើយ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានរួមមានប្រទេសជប៉ុន និងប្រទេសបារាំង។

អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីបណ្តាស្ថានទូត អ្នកជំនាញការ មន្រ្តី បុគ្គលិកបច្ចេកទេសនានា ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌។ ក្នុងពិធីបើកនៅព្រឹកនេះ គឺមានការធ្វើបទបង្ហាញខ្លីៗ ពីគម្រោងអភិរក្ស និងជួសជុលនានា ដែលកំពុងដំណើរការក្នុងតំបន់រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ គឺជាទូទៅធ្វើឡើងដើម្បីបូកសរុបពីលទ្ធផលការងារដែលបានអភិរក្ស និងជួសជុលក្នុងរមណីដ្ឋានអង្គរនាពេលកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យ និងតាមដានរាល់អនុសាសន៍នានា ដែលគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានដាក់ជូនក្នុងកិច្ចប្រជុំរបស់ខ្លួននាពេលកន្លងមក៕








ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៧សំណើ
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៧សំណើ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
0138
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
20326
ខែនេះ
:
0338451
សរុប
:
013320765