NEWS

Leaders of ICC-Angkor meet to set the agenda to discuss for international meeting about Angkor

Published on 23 January 2017 10:22 AM Post By ៖ Apsara National Authority

ថ្នាក់ដឹកនាំសំខាន់ៗនៃអាយស៊ីស៊ីអង្គរ រួមមាន អាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូ និងសហប្រធានអាយស៊ីស៊ីអង្គរទាំងពីរគឺប្រទេសបារាំងនិងជប៉ុន បានជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ជំនួបចតុភាគីនេះ តែងតែប្រព្រឹត្តទៅនៅរៀងរាល់មុនកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិកាអាយស៊ីស៊ីអង្គរ ដើម្បីកំណត់ទិសដៅ របៀបវារៈ ប្រធានបទ ជាពិសេសដើម្បីពិនិត្យវាយតម្លៃពីប្រសិទ្ធភាព ទៅលើអនុសាសន៍ដែលធ្លាប់ផ្តល់ដោយអ្នកជំនាញការជាន់ខ្ពស់កន្លងមក។

ជំនួបពិភាក្សានេះដែរ ក៏តែងតែពិនិត្យទៅលើសំណើនៃគម្រោងថ្មីៗក្នុងតំបន់អង្គរ ដែលនឹងត្រូវដាក់ជូនអង្គប្រជុំអាយស៊ីស៊ីអង្គរនាពេលខាងមុខ ដើម្បីវាយតម្លៃពីស្ថានភាពទូទៅនៃគម្រោងផ្សេងៗថា តើគួរចាត់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំដែរឬទេ?

កិច្ចប្រជុំអាយស៊ីស៊ីអង្គរ គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតនៃការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរ។ ដូច្នេះហើយ មុននឹងសម្រេចប្រធានបទ ឬរបៀបវារៈនៃកិច្ចប្រជុំនេះ ភាគីទាំង៤ដែលជាថ្នាក់ដឹកនាំកិច្ចប្រជុំអាយស៊ីស៊ីអង្គរតែងជួបពិភាក្សាគ្នាយ៉ាងមធ្យ័ត៣ទៅ៤ដងមុននឹងកិច្ចប្រជុំចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ីអង្គរនឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងកិច្ចប្រជុំពេញអង្គលើក២៣ នៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ កិច្ចប្រជុំនេះនឹងប្រារព្ធឡើងក្រោមអធិបតីភាពសហប្រធានទាំងពីរគឺឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសបារាំង និងឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសជប៉ុន និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា៕








នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
8048
Yesterday
:
7620
This Week
:
48703
This Month
:
0143382
Total
:
012912814