NEWS

Director General of APSARA Authority and experts of ICC-Angkor inspects the excavation of Angkor Wat Western Causeway

Published on 20 January 2017 02:48 PM Post By ៖ Apsara National Authority

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងអ្នកជំនាញការជាន់ខ្ពស់ផ្នែកបេតិកភណ្ឌ ព្រមទាំងអ្នកជំនាញជាតិ-អន្តរជាតិរបស់ស្ថាប័នពាក់ព័ន្ធជាច្រើននាក់ បានអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានកំណាយស្ពានហាលប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

ក្នុងដំណើរចុះទស្សនកិច្ចថ្ងៃនេះដែរ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានធ្វើបទបង្ហាញពីការធ្វើកំណាយ និងលទ្ធផលដែលទទួលបានពីការកំណាយដើម្បីចែកជូនដល់គណៈប្រតិភូជាន់ខ្ពស់ស្តាប់ ព្រមទាំងទទួលយកនូវការផ្តល់យោបល់កែលម្អពីអ្នកជំនាញវិញផងដែរ។

ជាធម្មតា មុននឹងដំណើរការកិច្ចប្រជុំបច្ចេកទេសឬកិច្ចប្រជុំពេញអង្គរបស់ខ្លួន គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) តែងតែឱ្យអ្នកជំនាញការជាន់ខ្ពស់ផ្នែកបេតិកភណ្ឌចុះបំពេញបេសកម្មរបស់ខ្លួនដោយផ្ទាល់នៅតាមការដ្ឋានកំពុងជួសជុល និងការដ្ឋានថ្មីដែលត្រៀមនឹងជួសជុល។ ក្នុងការចុះត្រួតពិនិត្យនេះ គឺផ្តោតលើគោលការណ៍សំខាន់៣ គឺផ្លាស់ប្តូរយោបល់បច្ចេកទេសអំពីការជួសជុល សម្ភារៈដែលយកមកធ្វើការជួសជុល និងចំណុចដែលត្រូវជួសជុល ដើម្បីឱ្យអ្នកជំនាញការបានស្វែងយល់ដោយផ្ទាល់ ហើយនឹងធ្វើការពិភាក្សា ផ្តល់យោបល់ តើការអនុវត្តកន្លងមកអនុលោមឬមិនអនុលោមទៅតាមការឱ្យអនុសាសន៍ពីកិច្ចប្រជុំកាលពីលើកមុន។

គួររំឭកផងដែរថា រាល់ការងារជួសជុលគឺទាមទារជាចាំបាច់ត្រូវតែស្របទៅតាមអនុសាសន៍របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ដើម្បីធានាបាននូវនិរន្តភាពនៃបេតិកភណ្ឌ ដោយមិនអាចធ្វេសប្រហែលនៅលើចំណុចណាមួយបានឡើយ។ ចំពោះលទ្ធផលដែលទទួលបានពីការចុះទៅពិនិត្យការដ្ឋានកំណាយនៅស្ពានហាលនេះដែរ នឹងយកទៅពិភាក្សាគ្នាបន្តនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៧និងពេញអង្គលើកទី២៣ នាព្រឹកថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះនៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕








នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1758
Yesterday
:
10606
This Week
:
34793
This Month
:
0129472
Total
:
012898904