ព័ត៌មានថ្មីៗ

អាជ្ញាធជាតិអប្សរាពង្រឹងចំណេះដឹងបេតិកភណ្ឌដល់ឆ្មាំកម្មករតាមមូលដ្ឋាន

បានផ្សាយនៅ ថ្ងៃទី 19 ខែ មករា ឆ្នាំ2017 09:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រមាណ៨៩រូប ដែលធ្វើការផ្ទាល់នៅតាមមូលដ្ឋានទទួលបានចំណេះដឹងស្តីពីបេតិកភណ្ឌ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងបន្ថែមទៀតអំពីកិច្ចថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា បន្ទាប់ពីអង្គរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិកនាខែធ្នូ ឆ្នាំ១៩៩២ អង្គរមានការផ្លាស់ប្តូរយ៉ាងខ្លាំង ពោលគឺប្រាង្គប្រាសាទជាច្រើនត្រូវបានអភិរក្សជួសជុល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរ ដែលធ្វើឲ្យមានកំណើនទេសចរជារៀងរាល់ឆ្នាំ។ ភាពផ្លាស់ប្តូរនេះ កើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាដោយសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងតំបន់។

ឯកឧត្តមបញ្ជាក់ថាការទទួលបានលទ្ធផលល្អប្រសើរបែបនេះគឺវាកើតឡើង ដោយការខិតខំប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ ជាពិសេស មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាតែម្តង។ ដូច្នេះ ដើម្បីឲ្យលទ្ធផលនេះនៅតែបន្តល្អប្រសើរទៅទៀត មន្ត្រីបុគ្គលិកគ្រប់រូប មិនត្រឹមតែអនុវត្តដោយខ្លួនឯងប៉ុណ្ណោះ តែត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ ក៏ដូចក្រៅតំបន់អង្គរ ដើម្បីឲ្យពួកគាត់បានយល់ និងចូលរួមថែរក្សា ការពារ និង អភិរក្សបេតិកភណ្ឌ ដែលជាមរតកដ៏មានតម្លៃរបស់ដូនតាខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរដល់កូនចៅជំនាន់ក្រោយទៀត៕








កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
14239
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
36957
ខែនេះ
:
0317786
សរុប
:
010273933