ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរាបង្ហាញថាស្ពានអណ្តែតទឹកមានប្រើតាំងពីសម័យបុរាណមកម៉្លេះ

បានផ្សាយនៅ ថ្ងៃទី 18 ខែ មករា ឆ្នាំ2017 07:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សំណង់ស្ពានអណ្តែតទឹក ដែលកំពុងសង់នៅតំបន់អង្គរក្នុងពេលបច្ចុប្បន្ននេះ ពុំមែនជាលើកដំបូងទេ។ តាមពិតទៅ តាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យា សំណង់ស្ពានស្រាល ឬស្ពានអណ្តែតលើទឹកនេះ មានតាំងពីសម័យបុរាណមកម៉្លេះ គ្រាន់តែសម្ភារៈដែលយកមកសាងសង់ខុសគ្នាតាមទេសកាល និងប្រើបច្ចេកទេសមិនទំនើបដូចបច្ចុប្បន្នតែប៉ុណ្ណោះ។

វត្តមានស្ពានអណ្តែតទឹកនៅក្នុងកសិណខាងលិចអង្គរវត្ត បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើន។ តើជាការចៃដន្យដែរឬទេ ដែលស្ពានអណ្តែតទឹកនេះត្រូវបានស្ថាបនានៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ដែលអ្វីៗទាមទារឲ្យមានការសិក្សាយ៉ាងច្បាស់លាស់ និងមិនប៉ះពាល់ដល់ទេសភាពវប្បធម៌?

ទម្រាំបានសាងសង់ស្ពានអណ្តែតទឹកនៅកសិណអង្គរ គឺមានការឆ្លងយោបល់ និងជជែកគ្នាយ៉ាងយូរពីអ្នកបច្ចេកទេសជាតិ និងអន្តរជាតិ។ ដោយយោងលើបុព្វហេតុដែលសម័យអង្គរធ្លាប់សង់ស្ពានអណ្តែតទឹកនេះដែរ ទើបគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានគាំទ្រឲ្យមានការសង់ស្ពានអណ្តែតទឹកនេះឡើង។

សូមរម្លឹកថា ស្ពានអណ្តែតទឹកនៅប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើង ក្នុងបំណងដើម្បីបញ្ចៀសចរាចរណ៍នៅលើស្ពានហាល ដែលគ្រោងបិទចរាចរមួយរយៈ ដើម្បីធ្វើការជួសជុល។ តាមគម្រោងស្ពានហាលនឹងធ្វើការជួសជុលរយៈពេល៤ឆ្នាំ តទៅមុខ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានលើកឡើងថា តាមរយៈផ្ទាំងគំនូរនៅប្រាសាទបន្ទាយឆ្មារ និងបាយ័ន ដែលបានបង្ហាញពីវត្តមានយ៉ាងច្បាស់ពីស្ពានអណ្តែតទឹក។ តាមរូបចម្លាក់នោះបង្ហាញថា ស្ពាននោះសង់ពីដើមឫស្សី ចងភ្ជាប់គ្នាជាបាច់ៗ ហើយក្រងប្រទាក់គ្នាជាជួរ ចងភ្ជាប់ជាមួយខ្សែពួរពីលើ និងពីខាងក្រោម រាយទទឹងទន្លេ ហើយប្រហែលមានក្រាលក្តារ ឬបន្ទះឫស្សីពីលើ ដែលអាចធ្វើចរាចរពីលើបានងាយស្រួល។

តាមចម្លាក់នោះទៀតសោត លោក អ៊ឹម សុខរិទ្ធី ពន្យល់ទៀតថា ស្ពានប្រភេទនេះប្រើដើម្បីចម្លងដំណើរឆ្លងកាត់របស់ទ័ពខ្មែរ ដែលយើងឃើញមានដំរី២ក្បាល និងទ័ពមួយក្រុមកំពុងចរាចរពីលើ ហើយនៅក្នុងទឹកមានហ្វូងមច្ឆាតូចធំ ក្រពើនិងសត្វទឹកមួយចំនួនទៀត ព្រមទាំងព្រៃឈើលិចទឹកតាមមាត់ច្រាំងផង ដែលតាមរយៈរូបភាពនេះបញ្ជាក់ថា ផ្លូវទឹកដែលសង់ស្ពានអណ្តែតទឹកនោះ មានទទឹងធំ ប្រហែលមានប្រវែងអាចនឹងវែងជាង១០០ម៉ែត្រ។

ចំណែកទម្ងន់ដែលផ្ទុកវិញ តាមរយៈរូបភាពនៃផ្ទាំងចម្លាក់នោះ យើងអាចគិតតាមទម្ងន់របស់ដំរី ដែលមួយក្បាលមានទម្ងន់ពី៧ទៅ១៥តោន ព្រមទាំងទ័ពមួយក្រុមទៀត នោះយើងប៉ាន់ស្មានបានថា ស្ពានអណ្តែតទឹកអាចទ្រទម្ងន់ប្រហែលពី២០តោន ទៅ៣០តោន។ តើផ្លូវទឹកនោះនៅឯណា? ត្រង់នេះយើងមិនទាន់អាចកំណត់ទីតាំងច្បាស់នៅទ្បើយថា តើរូបភាពជាក់ស្តែងនៅលើជញ្ជាំងបា្រសាទបន្ទាយឆ្មារ និងបាយ័ន នៅកន្លែងណានៅទ្បើយ? អ្នកស្រាវជ្រាវបានឃើញមានទីតាំងខ្លះ ដែលផ្លូវបុរាណកាត់ទទឹងនឹងផ្លូវទឹកមួយចំនួនពុំមានស្លាកស្នាមស្ពានថ្ម មានស្ទឹងធំៗ និងទន្លេមេគង្គជាដើម។

តាមប្រវត្តិនៃការសង់ស្ពានអណ្តែតនៅសម័យបុរាណ លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា ស្ពានប្រភេទនេះជាធម្មតាមានមុនកំណើតមុនស្ពានថ្ម។ តាមការសិក្សាស្រាវជ្រាវជាង១០ឆ្នាំមកនេះ បានប្រទះឃើញមានស្ពានថ្មដែលសាងអំពីថ្មភក់ ថ្មបាយក្រៀម ឬសាងរួមគ្នារវាងថ្មបាយក្រៀម និងថ្មភក់ ចំនួនជាង១០០។ ស្ពានថ្មដែលចាស់ជាងគេ បានសាងទ្បើងយ៉ាងហោចណាស់ចាប់ពីសតវត្សទី១០មក។ រីឯស្ពានថ្មបុរាណ ដែលបានសាងទ្បើងចុងក្រោយគេនៅអង្គរ បានស្ថាបនាឡើងនៅចុងសតវត្សទី១៧។ ទិន្នន័យនេះមានន័យថា ទោះជាអារ្យធម៌អង្គរបានធ្លាក់ចុះហើយក៏ដោយ ក៏ការស្ថាបនាស្ពានថ្មនៅតែមានមនុស្សមានចំណេះ និងមានលទ្ធភាពកសាងបន្ត៕






នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
ដើមដំបូងមុន12345...255256បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9126
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43546
ខែនេះ
:
0124823
សរុប
:
009307105