ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មករា ឆ្នាំ2017 01:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដើម្បីបង្កើនភាពស្និទ្ធស្នាល និងរឹតចំណងសាមគ្គីភាពរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋក្នុងការរួមគ្នាថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌដ៏ល្អឯកទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។

ក្នុងឱកាសនោះ ក្រុមការងារបានសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុកឃុំ លោកមេភូមិ លោកអនុភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួម ព្រមទាំងបាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ដល់បងប្អូនទាំងអស់ក្នុងឃុំក៏ដូចជាប្រជាពលរដ្ឋទាំង១១២ភូមិក្នុងឧទ្យានអង្គរផងដែរ។

ក្រុមការងារបានបន្តរំឭកពីប្រវត្តិនៃការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាតួនាទីក្នុងការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេលកន្លងមក។ អាជ្ញាធរជាតិអប្សរាតែងប្រកាន់ភ្ជាប់នូវគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សគឺធ្វើយ៉ាងណាឲ្យការអភិរក្សដើរទន្ទឹមគ្នានឹងការអភិវឌ្ឍហើយការអភិវឌ្ឍក៏ត្រូវដើរទន្ទឹមគ្នានឹងការអភិរក្សដែរ ។ អាជ្ញាធរជាតិអប្សរាមិនអាចគិតតែពីការងារអភិរក្សប្រាង្គប្រាសាទ ហើយភេ្លចការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋក្នុងតំបន់អង្គរនោះទេ ។

ក្រុមការងារក៏បានស្នើសុំឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ ត្រូវបន្តចូលរួម ការពារ និងថែរក្សា អភិរក្សឧទ្យានអង្គរ ដែលជាមរតកដ៏មានតម្លៃរបស់ដូនខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរជាបន្តទៅទៀត។ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាដោយសហការគ្នាជាមួយស្ថាប័នជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ទើបរមណីយដ្ឋានអង្គរមានភាពរីកចម្រើន ល្បីល្បាញក្នុងសកលលោកក្លាយជាគោលដៅទេសចរណ៍ និងបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះជារៀងរាល់ឆ្នាំៗ។

សូមបញ្ជាក់ថាក្នុងឱកាសចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនោះ ក្រុមការងារក៏នាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកព្រមទាំងថវិកាមួយចំនួនទៀត ចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន១១គ្រួសារផងដែរ។ នេះ គឺជាការបង្ហាញនូវទឹកចិត្តក្នុងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរាចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ។









 
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពេលចុះពិនិត្យបច្ចេកទេស និងផលប៉ះពាល់នៅការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកែលម្អ និងស្ថាបនាថ្មីចំនួន០២ខ្សែ គឺទីមួយ ជុំវិញប្រាសាទបាយ័ន្តប្រវែង១០២៤ម៉ែត្រ ទទឹង០៥ម៉ែត្រ និងទីពីរ ផ្លូវវាងព្រះលានជល់ដំរី ប្រវែង១៤២៧ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទអ៊ុតបេតុងកៅស៊ូ (AC) ពណ៌ក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសាធារណជន ជាពិសេសកាត់បន្ថយបញ្ហាចរាចរ និងផលប៉ះពាល់ទៅលើប្រាសាទ និងមនុស្ស ព្រមទាំងរក្សាបាននូវតម្លៃទេសភាពវប្បធម៌ក្នុងតំបន់ប្រាង្គប្រាសាទផងដែរ។ ការកែលម្អ និងស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់ក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ក្រៅពីប្រាសាទដ៏ល្បីលាញ ឧទ្យានអង្គរនៅមានមរតករស់ដែលគេហៅថាជា បេតិកភណ្ឌអរូបីដូចជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរបបរស់នៅប្រចាំថ្ងៃដែលអ្នកស្រុកនៅតំបន់អង្គរបានប្រកាន់ខ្ជាប់ខ្ជួន និងប្រតិបត្តិតៗគ្នារាប់ជំនាន់មកហើយ។
ដើម្បីអបអរសាទរខួបទី២៥ឆ្នាំរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានធ្វើការតាំងបង្ហាញពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារដែលសម្រេចបានជូនសាធារណជនជាភ្ញៀវជាតិ-អន្តរជាតិដើម្បីទស្សនានិងស្វែងយល់។
អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានរៀបចំពិធីបើកពិព័រណ៍ជាផ្លូវការក្នុងការបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០។ សាធារណជនអាចចូលរួមទស្សនាស្ដង់ពិព័រណ៍រយៈពេលពេញមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
ដើមដំបូងមុន12345...290291បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
11105
ម្សិលមិញ
:
19908
សប្តាហ៍នេះ
:
11105
ខែនេះ
:
0291934
សរុប
:
010248081