ព័ត៌មានថ្មីៗ

ស្ពានអណ្តែតទឹកបណ្តោះអាសន្ននៅប្រាសាទអង្គរវត្តនឹងបង្ហាញរូបរាងនាពេលឆាប់ៗនេះហើយ!

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2017 04:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានអណ្តែតទឹកបណ្តោះអាសន្នធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត នឹងដាក់ឱ្យដំណើរការប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។ ស្ពាននេះសាងសង់ឡើងដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនាអង្គរវត្ត ខណៈស្ពានហាលអង្គរវត្តត្រូវបិទទាំងស្រុងដើម្បីទុកលទ្ធភាពឱ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាធ្វើការជួសជុលក្នុងគោលបំណងអភិរក្សស្ពានបុរាណនេះឱ្យបានល្អប្រសើរ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈពិសេសរបស់ស្ពានអណ្តែតទឹកបណ្តោះអាសន្នគឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦សម្រាប់ភ្ញៀវទេសចរឈរស្រូបយកខ្យល់អាកាសនិងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័រអណ្តែតទឹកសរុបគឺ១៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រxទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេអាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦៣៧១នាក់ក្នុងពេលតែមួយ។ លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយអាជ្ញាធរជាតិអប្សរា ហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។

លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពានអណ្តែតទឹករបស់ក្រុមហ៊ុនកាំត្រង់ស៊ីប បានប្រាប់ថា សម្ភារៈនិងអ្នកជំនាញបច្ចេកទេសក្នុងការធ្វើស្ពានគឺយកពីប្រទេសកាណាដាទាំងអស់។ លក្ខណៈពិសេសរបស់ពោងអណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹងអាកាសធាតុបានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុលផ្សេងៗដល់ទឹកឡើយ។ លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឱ្យរអិល ហើយពោងនីមួយៗមានខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំងធ្វើឱ្យឧស្ម័នក្នុងពោងសាយភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយនិងសីតុណ្ហភាពក្នុងពោងឱ្យនៅដដែល។

លោក ចាន់វិបុល បន្ថែមទៀតថា ក្នុងការតំឡើងនិងតភ្ជាប់ពោងពីមួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញផលិតស្ពានមកពីប្រទេសកាណា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់មិនអាចរបូតចេញពីគ្នាឡើយ។ មកដល់ពេលនេះក្រុមការងារបានតភ្ជាប់ពោងជ័រអណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃស្ពានរួចរាល់ហើយ នៅសល់តែការភ្ជាប់ជណ្តើរឈើមកស្ពានលើទឹកតែប៉ុណ្ណោះ។ ក្នុងនោះដែរក្រុមការងារទាំងពីរ ក៏កំពុងសិក្សាពីវិធីសាស្ត្របន្ថែមទៀតក្នុងការទប់លំនឹងស្ពានកុំឱ្យយោលយោគឬរេចុះឡើងខណៈមានភ្ញៀវទេសចរឆ្លងកាត់ផងដែរ៕










របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
សូមថ្វាយមហាព្រះរាជកុសល
( ថ្ងៃទី 15 ខែ តុលា ឆ្នាំ2020 )
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០
ដើមដំបូងមុន12345...354355បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2214
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
09740
ខែនេះ
:
0104419
សរុប
:
012873851