ព័ត៌មានថ្មីៗ

លទ្ធផលនៃកំណាយបុរាណវិទ្យាបង្ហាញថាស្ពានហាលខាងលិចប្រាសាទអង្គរវត្តធ្លាប់បានជួសជុលនាសម័យបុរាណបន្ទាប់ពីកសាងរួច

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2017 12:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលហើយ។ ដោយគោរពតាមអនុសាសន៍ពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor មុនដំណើរការជួសជុល គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំងមូល។

ស្របតាមអនុសាសន៍នេះក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យស៊ូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវ និងសន្និដ្ឋានថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានស្រុតនិងខូចខាតផ្នែកជញ្ជាំង ហើយក្រោយមក នៅសម័យក្រោយអង្គរ និងក្នុងសម័យបារាំងក៏ធ្លាប់បានជួសជុលមួយចំនួនដែរ។

លោក អន សុភាព មន្ត្រីបច្ចេកទេសផ្នែកបុរាណវិទ្យា ដែលបានដឹកនាំការងារធ្វើកំណាយនេះផ្ទាល់បានឲ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយចំនួន២កន្លែងផ្សេងគ្នានៅលើស្ពានហាល។ លទ្ធផលនៃកំណាយនេះ បានរកឃើញពីការវិវត្តលើការងារជួសជុលស្ពានហាលនេះដែលធ្លាប់បានធ្វើឡើងតាំងពីក្រោយអង្គរ។ ជារួម លទ្ធផលកំណាយ និងឯកសារដែលនៅសេសសល់ ក្រុមការងារបានរកឃើញថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តធ្លាប់បានជួសជុលចំនួន៤ដំណាក់កាលរួចមកហើយ។

ដំណាក់កាលទី១គឺ ការជួសជុលដែលធ្វើឡើងក្នុងសម័យក្រោយអង្គរ។ ដំណាក់កាលទី២ គឺដើមទសវត្សទី៥០ ដែលជួសជុលដោយបារាំង នៅចំហៀងខាងជើងផ្នែកខាងកើត ដែលពេលនោះ គឺការជួសជុលមានប្រើបេតុងច្រើន។ ដំណាក់ទី៣ គឺខាងដើមទសវត្សទី៦០ ដែលត្រូវបានជួសជុលដោយបារាំងដែរ នៅពាក់កណ្តាលផ្នែកខាងត្បូង។ ដំណាក់កាលទី៤ ពីឆ្នាំ១៩៩៦-២០០៧ ដែលជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ារួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងដំណាក់កាលទី១។

ដោយឡែកគម្រោងជួសជុលដែលធ្វើឡើងដោយអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាបច្ចុប្បន្ននេះ គឺធ្វើឡើងទៅផ្នែកខាងជើងដំណាក់កាលទី២ដែលមានប្រវែង១០០ម៉ែត្រ។

តាមការបញ្ជាក់របស់លោក អន សុភាព លទ្ធផលនៃកំណាយស្ពានហាលក្នុងដំណើរការជួសជុលដំណាក់កាលទី២ ដែលមានការបើករណ្តៅកំណាយចំនួន២កន្លែង បានបង្ហាញថា ស្ថានភាពស្ពានហាលមានភាពច្របូលច្របល់ ដោយការជួសជុលក្នុងសម័យក្រោយអង្គរ មិនបានរៀបថ្ម ក៏ដូចជាការពង្រឹងគ្រឹះឲ្យបានត្រឹមត្រូវ គ្រាន់តែប្រមូលកំទេចកំទីដែលមានស្រាប់នៅទីនោះចាក់បំពេញតែប៉ុណ្ណោះ។ ចំណែកថ្មបាយក្រៀមមាន១១ស្រទាប់ ដែលជាជញ្ជាំងស្ពានហាលនោះ ក៏រងការពុកផុយដោយសារអាយុកាលផងដែរ។ មានតែនៅស្រទាប់ទី៤ឡើងតែប៉ុណ្ណោះ តែស្ថានភាពថ្មនៅល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់លោក អន សុភាព

លោក អន សុភាព ពន្យល់ទៀតថា៖« យើងបានយកលទ្ធផលនេះទៅប្រៀបធៀបទៅនឹងលទ្ធផលការងារជួសជុលក្នុងដំណាក់កាលទី១ គឺសាកលវិទ្យាល័យស៊ូហ្វីយ៉ា រកឃើញដូចគ្នា ថ្មបាយក្រៀមមានការពុកផុយស្ទើរ១០០ភាគរយ ហើយការជួសជុលគឺត្រូវជំនួសដោយថ្មបាយក្រៀមថ្មីទាំងអស់តែម្តង»។ តាមរយៈលទ្ធផលកំណាយដែលទទួលបាននៅពេលនេះ ក្រុមការងារនឹងធ្វើរបាយការណ៍ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំ ICC-Angkor ដែលគ្រោងនឹងចាប់ផ្តើម នៅចុងខែមករា ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា ក្រុមការងារនឹងរក្សារណ្តៅកំណាយសាកល្បង ដើម្បីរង់ចាំដល់ថ្ងៃកិច្ចប្រជុំ ICC-Angkor។ ក្រុមការងារនឹងអញ្ជើញអ្នកជំនាញការ ICC-Angkor ទាំងអស់មកពិនិត្យមើលរណ្តៅកំណាយ ដើម្បីសុំយោបល់សម្រាប់ការងារជួសជុលទៅថ្ងៃអនាគត៕












នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
ដើមដំបូងមុន12345...255256បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
14921
ម្សិលមិញ
:
23792
សប្តាហ៍នេះ
:
14921
ខែនេះ
:
0096198
សរុប
:
009278480