ព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០១៦កន្លងទៅនេះអាជ្ញាធរជាតិអប្សរាបានចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ដល់ស្រ្តីទើបឆ្លងទន្លេរួចក្នុងតំបន់អង្គរជិត២ពាន់នាក់

បានផ្សាយនៅ ថ្ងៃទី 14 ខែ មករា ឆ្នាំ2017 09:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមស្រុកគោលដៅរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះផ្តល់សេវាកម្មនានាពាក់ព័ន្ធការសាងសង់ និងជួសជុលសំណង់ផ្សេងៗ ផ្តល់បច្ចេកទេសកសិកម្ម និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរព្រមទាំងលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោក អឿន សំអុន អនុប្រធានក្រុមលេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា អាជ្ញាធរជាតិអប្សរាបាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកព្រមទាំងថវិកាមួយចំនួនទៅចែកជូនស្រ្តីទើបឆ្លងទន្លេរួចចំនួន១៨៩៩នាក់ ក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ។

លោកបន្តថា កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទាំងនោះ មានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង និងខោអាវទារកដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ។

អនុប្រធានរូបនេះបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃប្រជាជនដែលរស់នៅក្នុងតំបន់អង្គរមានចំនួន២៩៩១៨គ្រួសារ ដែលមានចំនួនមនុស្សប្រហែល១២ម៉ឺនទៅ១៣ម៉ឺននាក់ ។ ប្រជាពលរដ្ឋទាំងអស់នេះតែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំអំពីអាជ្ញាធរជាតិអប្សរា ជាពិសេសពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍សហគមន៍របស់ ពួកគាត់។

ក្រៅពីចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ក្រុមការងារសហគមន៍ ក៏បានចុះពិនិត្យសំណើសុំការសាងសង់សំណង់តូចៗ និងបានអនុញ្ញាតជូនប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋានចំនួន៤៤៧គ្រួសារ និងចូលរួមឧបត្ថម្ភថវិកាមួយចំនួនជួយគ្រួសារដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗមានរន្ទះបាញ់ ខ្យល់កន្តា្រក់រលំផ្ទះជាដើម ព្រមទាំងចូលរួមកិច្ចការងារសង្គមដទៃផងដែរ។

នេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋដើម្បី ផ្តល់ភាពកក់ក្តៅនិងជួយសម្រួលការលំបាកផ្សេងៗដល់ប្រជាពលរដ្ឋ ក៏ដូចជួយលើកកម្ពស់តម្លៃបេតិកភណ្ឌទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយតទៅទៀត៕










នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2209
ម្សិលមិញ
:
3291
សប្តាហ៍នេះ
:
12483
ខែនេះ
:
0022463
សរុប
:
010610561