ព័ត៌មានថ្មីៗ

ដើមស្ពង់ចំណាស់មួយដើមក្នុងតំបន់អង្គរត្រូវបានជួយសង្រ្គោះដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 09 ខែ មករា ឆ្នាំ2017 01:10 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ភ្ញៀវទេសចរមួយចំនួនក៏បានចាប់អារម្មណ៍នឹងទេសភាពដ៏ស្រស់ស្អាតនៃដើមឈើធំៗ ដែលដុះចាក់ឫសនៅលើតួប្រាសាទផងដែរ។ ដើមឈើចំណាស់ជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេសដើមស្ពង់នៅក្នុងប្រាសាទតាព្រហ្ម ក៏ដូចជានៅតាមបណ្តាប្រាង្គប្រាសាទមួយចំនួនទៀត។

ក្នុងបំណងអភិរក្ស និងថែរក្សាដើមឈើចំណាស់ដែលដុះក្នុងឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះព្យាបាលប្រភេទដើមឈើចំណាស់ៗជាច្រើន ជាពិសេសដើមស្ពង់។ ជាក់ស្តែង ដើមស្ពង់ចំណាស់មួយដើមនៅជិតខ្លោងទ្វារទន្លេអុំ ត្រូវបានអភិរក្សថែទាំដោយយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

លោក លឹម សៀងហួត បុគ្គលិកជំនាញតាមដានសុខភាព ផ្នែកព្យាបាលដើមឈើនៃនាយដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឲ្យដឹងថា ដើមស្ពង់ដែលចុះមកព្យាបាលនេះ មានការពុកផុយនៅត្រង់គល់ និងចុង។ ដោយសារមានទីតាំងជាប់ផ្លូវដើរដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះក្រុមការងាររបស់លោក ប្រញាប់ក្នុងការព្យាបាល ហើយការព្យាបាលនេះក៏មានការចាប់អារម្មណ៍ច្រើនពីសំណាក់ទេសចរដែលកំពុងទស្សនានៅទីនោះផងដែរ។ ភ្ញៀវទេសចរទាំងនោះ បានសាកសួរពីការងារព្យាបាលដើមស្ពង់ ដែលក្រុមការងារកំពុងជួយសង្រ្គោះនេះ ។

ដើមស្ពង់ដែលក្រុមជំនាញកំពុងព្យាបាលនេះ មានបញ្ហា៣សំខាន់។ ទីមួយ ដើមអម្ពិលដែលដុះក្បែរនោះ ឫសរបស់វាចាក់ប្រជែងនឹងគល់ដើមស្ពង់ ទីពីរ ការដើរជាន់ឫសស្ពង់ពីសំណាក់មនុស្ស ព្រោះថាវានៅជិតផ្លូវដើរ ធ្វើឲ្យវាពិបាកស្រូបយកជីវជាតិក្នុងដី និងទីបី ដោយសារអាយុកាលរបស់វា ដោយចំណុចខ្លះនៃគល់ បានពុកផុយ និងមានសត្វកណ្តៀរឡើង។

សម្រាប់វិធីសាស្រ្តនៃការព្យាបាល លោក សៀង ហួត បានរៀបរាប់ថា៖ « ការព្យាបាលដើមស្ពង់ គឺធ្វើឡើងតាមរយៈការកោសសំបកពុកផុយចេញ លាបជ័រទឹក ដើម្បីការពារពីការជ្រាបទឹកចូលក្នុងសាច់ និងចុងក្រោយបិទដីដំបូកដើម្បីឲ្យសាច់ឈើដុះឡើងវិញ។ បន្ទាប់មក ក្រុមការងារនឹងបន្តតាមដានរយៈពេល៦ខែទៅមួយឆ្នាំ ដើម្បីដឹងពីការវិវត្តថ្មីរបស់ដើមស្ពង់»។

យ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់លោក សៀងហួត ដែលកន្លងមកបានចុះព្យាបាលដើមស្ពង់ជាច្រើនដើមនោះបាននិយាយថា មានតែដើមស្ពង់ដែលមានសាច់ខ្ចីតែប៉ុណ្ណោះ ដែលអាចលូតលាស់ល្អឡើងវិញ ចំណែកស្ពង់ចាស់មានអាយុលើសពី១០០ឆ្នាំឡើង លទ្ធភាពលូតលាស់មានតិចតួចបំផុត។ ស្ពង់ខ្ចី កោសិការបស់វាឆាប់លូតលាស់ជាងស្ពង់ចាស់ ដែលកោសិការបស់វាមួយចំនួនបានងាប់ទៅហើយ ដោយការព្យាបាលគ្រាន់តែពន្យារអាយុកាលរបស់វាតែប៉ុណ្ណោះ។

គួររម្លឹកថា ស្ពង់ជាប្រភេទឈើក្រៅចំណាត់ថ្នាក់មួយ ហើយភាគច្រើនមានដុះនៅតំបន់អង្គរ។ នៅតំបន់អង្គរ ដើមស្ពង់មានដុះច្រើនជាងគេនៅប្រាសាទតាព្រហ្ម។ ស្ពង់ជាដើមឈើទាក់ទាញ ចំណែកឫសរបស់វាមួយចំនួន ក៏មានផលប្រយោជន៍ការពារ និងទ្រប្រាសាទផងដែរ៕










នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
ដើមដំបូងមុន12345...255256បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
4879
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
39299
ខែនេះ
:
0120576
សរុប
:
009302858