ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តជំរុញប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឲ្យប្រើប្រាស់បង្គន់អនាម័យ

បានផ្សាយនៅ ថ្ងៃទី 05 ខែ មករា ឆ្នាំ2017 03:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។

អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានចុះអប់រំនិងក្រើនរំឭកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឲ្យប្រើប្រាស់បង្គន់អនាម័យ ឲ្យបានត្រឹមត្រូវ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារបានចុះទៅផ្សព្វផ្សាយនៅភូមិលាងដៃ ដែលជាភូមិមួយស្ថិតនៅក្នុងរមណីយដ្ឋានអង្គរភាគខាងលិចនៃតំបន់អង្គរធំ។

មានប្រសាសន៍ក្នុងកម្មវិធីផ្សព្វផ្សាយនេះ អ្នកស្រី ឌួង ឆម មេភូមិលាងដៃបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋភូមិលាងដៃជាង៣០០គ្រួសារ យ៉ាងហោចណាស់ក៏មានជាង១០០គ្រួសារដែរ ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ អ្នកស្រីបន្តថា ការមិនមានបង្គន់ប្រើប្រាស់នេះ ដោយសារគ្រួសារទាំងនោះមិនសូវមានការយល់ដឹងអំពីផលប៉ះពាល់នៃការ បន្ទោបង់ពាសវាលពាសកាល ហើយអ្នកខ្លះទៀត ចង់មានបង្គន់ប្រើប្រាស់ដែរ តែមិនមានលទ្ធភាពគ្រប់គ្រាន់។ ទោះជាយ៉ាងណា អ្នកស្រីមេភូមិសង្ឃឹថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ អ្នកភូមិភាគច្រើននឹងបានយល់ដឹងអំពីផលប៉ះពាល់ ហើយនឹងសន្សំលុយកាក់ដើម្បីសាងសង់បង្គន់អនាម័យប្រើប្រាស់។

សូមបញ្ជាក់ថា គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ប្រទេសបារាំង និងសាលាខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមអនុវត្តគម្រោងនៃអាជ្ញាធរជាតិអប្សរា កំពុងតែបន្តផ្សព្វផ្សាយនៅក្នុងភូមិចំនួន៤នៃឧទ្យានអង្គរ គឺភូមិលាងដៃនៅឃុំលាងដៃស្រុកអង្គរធំ ភូមិរហាលនិងស្រះស្រង់ខាងជើងនៅសង្កាត់នគរធំ ក្រុងសៀមរាប និងភូមិស្រែចង្ហូតនៅឃុំរុនតាឯកស្រុកបន្ទាយស្រី។ មកទល់នឹងពេលនេះ ក្រុមការងារបានផ្សព្វផ្សាយក្នុងមួយភូមិបានចំនួន៣លើករួចមកហើយ ដោយផ្តោតលើប្រធានបទប ការគ្រប់គ្រងសំរាម ការទប់ស្កាត់ការចម្លងមេរោគ និងការប្រើប្រាស់បង្គន់អនាម័យ៕








នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
9895
ម្សិលមិញ
:
16086
សប្តាហ៍នេះ
:
126374
ខែនេះ
:
0270816
សរុប
:
010226963