ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនដល់មន្ត្រី-បុគ្គលិក

បានផ្សាយនៅ ថ្ងៃទី 03 ខែ មករា ឆ្នាំ2017 01:25 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ​ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ីចូលជួបពិភាក្សាការងារនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើការបើកវគ្គបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា។

ជាកិច្ចស្វាគមន៍ឯកឧត្តមអគ្គនាយកបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូតចិន ដែលបានជួយជ្រោមជ្រែងក្នុងការបើកវគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ជាពិសេស មន្ត្រីបុគ្គលិកដែលធ្វើការផ្ទាល់ជាមួយស្ថាប័នមកពីប្រទេសចិន ដែលកំពុងអនុវត្តការងារអភិរក្សជួសជុលក្នុងតំបន់អង្គរ។ ឯកឧត្តមបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នទំនាក់ទំនងចិននិងកម្ពុជាមានភាពរឹងមាំកាន់តែខ្លាំង ហើយអាជ្ញាធរជាតិអប្សរាក៏មានកិច្ចសហការច្រើនជាមួយប្រទេសចិនទាំងលើវិស័យអភិរក្សជួសជុល វិទ្យាសាស្ត្រ និងកសិកម្ម។ ក្នុងន័យនេះអាជ្ញាធរជាតិអប្សរាបានជំរុញមន្ត្រីបុគ្គលិក ឲ្យរៀនភាសាចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរលូនក្នុងទំនាក់ទំនងការងាររបស់ខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកក៏បានបើកទូលាយចំពោះយុវជនចិនដែលមានបំណងទទួលយកបទពិសោធន៍ការងារគ្រប់គ្រងបេតិកភណ្ឌ អាចមកស្នាក់នៅ និងទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។

អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ី លោក Yang Huiwen បានបញ្ជាក់ថា លោកពិតជារីករាយដែលអាជ្ញាធរជាតិអប្សរាបានជំរុញឲ្យមន្ត្រីរបស់ខ្លួនសិក្សាភាសាចិន ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការល្អ។ លោកនឹងជំរុញឲ្យដំណើរការសិក្សានេះបានរលូនតាមរយៈវិទ្យាស្ថានខុងជឺ ហើយតាមរយៈវិទ្យាស្ថាននេះ សិក្ខាកាមក៏អាចនឹងមានឱកាសទៅសិក្សាបន្តនៅខេត្តជាំងស៊ីផងដែរ ដើម្បីពង្រឹងភាសាចិនឲ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះ លោក Yang Huiwen ក៏បានសន្យាជំរុញនិងផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរនៃខេត្តជាំងស៊ីមកកាន់រមណីយដ្ឋានអង្គរកាន់តែច្រើន ហើយលោកនឹងជំរុញយុវជនចិនឲ្យមកបោះជំរុំនៅអាជ្ញាធរជាតិអប្សរាដើម្បីសិក្សាអំពីការគ្រប់គ្រងបេតិកភណ្ឌអង្គរ ក្នុងកម្មវិធីបោះជំរុំយុវជនអាស៊ាន-ចិន។

សូមបញ្ជាក់ថា តាមរយៈសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរានឹងទទួលបានការបណ្តុះបណ្តាលភាសាចិន ដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា។ តាមគម្រោងវគ្គបណ្តុះបណ្តាលនេះអាចនឹងដំណើរការចាប់ពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៧តទៅ៕








នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។
បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹកនាំមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន រំឭកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាឯករាជ្យជាតិខ្មែរ និងការបង្កើតកងយុទ្ធពលខេមរភូមិន្ទកាលពីថ្ងៃទី០៩ វិច្ឆិកា ១៩៥៣។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
52786
ម្សិលមិញ
:
127742
សប្តាហ៍នេះ
:
52786
ខែនេះ
:
0706682
សរុប
:
013688996