ព័ត៌មានថ្មីៗ

នៅតំបន់អង្គរមានសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា

បានផ្សាយនៅ ថ្ងៃទី 02 ខែ មករា ឆ្នាំ2017 03:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាទីតាំងដែលរកឃើញនោះមាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំក្បែរប្រាសាទបាយ័ន។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីវត្តមាននៃសិលាចារឹកភាសាភូមានៅក្នុងប្រាសាទរបស់ខ្មែរ។ ទីតាំងទាំងនោះមាននៅតាមជើងសសរនៅក្បែរក្តារបែន នៅថែវព្រះពាន់ នៅជាន់បាកាណ និងនៅតាមថែវខ្លះៗនៃប្រាសាទអង្គរវត្ត។ ចំណែកឯនៅក្នុងអង្គរធំ ក្បែរប្រាសាទបាយ័ន សិលាចារឹកភាសាភូមាមាននៅលើសន្លឹកសីមាភ្លោះរបស់ឧបោសថាគារ ព្រះអង្គងោក ដែលស្ថិតនៅខាងជើងនៃប្រាសាទមួយនេះ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ទៀតថា នៅអំឡុងឆ្នាំ២០១៤ និង២០១៥ អាជ្ញាធរជាតិអប្សរា តាមរយៈលោកផ្ទាល់ គឺបានប្រាស្រ័យទាក់ទងនឹងអ្នកស្រាវជ្រាវភូមា ហើយបានជួបអនុរដ្ឋមន្រ្តីភូមា គឺលោក អ៊ូ ថាន់ស៊្វេ (U Than Swe) តាមរយៈសាស្រ្តាចារ្យប្រទេសអង់គ្លេស លោកស្រី Elizabeth Moore អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុង បានស្វែងរកការសិក្សារួមគ្នាមួយ ក្នុងបំណងដើម្បីបកប្រែភាសាភូមាទាំងនោះ។ នៅឆ្នាំដដែល ការបកប្រែពីផ្ទាំងសិលាចារឹកភាសាភូមា ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស។

ទិន្នន័យទូទៅដែលបានពីការសិក្សាគេបានរកឃើញថា អក្សរចារឹកដែលចារចាស់ជាងគេ គឺនៅដើមសតវត្សរ៍ទី២០។ អ្នកដែលបានមកចារខ្លះមកជាលក្ខណៈគ្រួសារ និងមកតែឯង ហើយអត្ថន័យជាទូទៅ គឺបញ្ជាក់ពីឈ្មោះអ្នកសរសេរ ពេលវេលា និងតំបន់ដែលពួកគេរស់នៅ។ ចំណែកនៅប្រាសាទបាយ័ន អ្នកដែលចារគឺព្រះសង្ឃភូមា ដែលលោកបានមកគោរពព្រះនៅក្នុងប្រាសាទ ជាពិសេសព្រះអង្គងោកតែម្តង។ រូបបដិមាព្រះអង្គងោក តាមការសិក្សារបស់អ្នកស្រាវជ្រាវ ទំនងមិនមែនសង់ឡើងដោយជនជាតិខ្មែរនោះទេ គឺអាចជនជាតិភូមា។ នេះបើតាមការអះអាងរបស់លោក អ៊ឹម សុខរិទ្ធី ដែលលោកថា តាមការពិនិត្យពីទម្រង់ រូបរាងរបស់ព្រះអង្គងោក គឺដូចទៅនឹងបដិមារបស់ភូមា។

ហេតុអ្វីបានជាមានវត្តមានជនជាតិភូមានៅកម្ពុជា? លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ពួកគេទាំងនោះមកពីតំបន់ផ្សេងៗគ្នា ខ្លះឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី ខ្លះមកពីតំបន់ខាងជើងនៃប្រទេសភូមាសព្វថ្ងៃ ដើម្បីមកគោរពបូជាអង្គរដែលជាទីឋានព្រះពុទ្ធដ៏ល្បីល្បាញ និងសំពះព្រះនិងថ្វាយតង្វាយដល់ព្រះ។

ដោយឡែកតាមរយៈសិលាចារឹកខាងដើម បានបញ្ជាក់ថាជនជាតិភូមាទាំងនោះ ក៏មិនមែនមកត្រង់ពីភូមានោះដែរ គឺមកពីបាត់ដំបង ដែលពួកគេរស់នៅតំបន់ប៉ៃលិន។ ជនជាតិភូមាជំនាញខាងរុករកត្បូងថ្ម ហើយពួកគេចូលមកដើម្បីរុករកត្បូងថ្មមានតម្លៃ។ ប៉ៃលិន ជាភាសាភូមា ដែលប្រែថា ត្បូងកណ្តៀង ដែលក្រោយមកក្លាយជាស្រុកមួយរបស់ខេត្តបាត់ដំបង៕


ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4484
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
16213
ខែនេះ
:
0243077
សរុប
:
012068708