ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាលើកកម្ពស់ប្រជាជនក្នុងតំបន់អង្គរឱ្យមានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2016 08:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមការសង្កេតជាក់ស្តែង ប្រជាជននៅក្នុងតំបន់អង្គរមានជីវភាពរស់នៅល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ មានគ្រួសារតិចណាស់ដែលមានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះខ្វះវិធីសាស្ត្រក្នុងការកែច្នៃបង្គន់ប្រើប្រាស់ និងមិនបានចាប់អារម្មណ៍ចំពោះផលប៉ះពាល់សុខភាពតាមរយៈការបន្ទោបង់ពាសវាលពាសកាល។

ដោយមានបំណងលើកស្ទួយការយល់ដឹងផ្នែកសុខភាពប្រជាជនក្នុងការរស់នៅឱ្យមានអនាម័យល្អប្រសើរ និងជួយកាត់បន្ថយការចំណាយលើការធ្វើបង្គន់ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានសហការជាមួយនឹងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង បើកយុទ្ធនាការផ្សព្វផ្សាយលើកទី៣ស្តីពី «ការប្រែក្លាយតំបន់អង្គរឱ្យមានបង្គន់អនាម័យគ្រប់គ្នា» នៅភូមិស្រែចង្ហូត ឃុំរុនតាឯក សុ្រកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

លោក ស៊ុន ពិសី បុគ្គលិកនាយកដ្ឋានគ្រប់គ្រងទឹក និងជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលនេះបានលើកឡើងពីផលលំបាកនៃការគ្មានបង្គន់អនាម័យប្រើប្រាស់ គឺនាំឱ្យយើងខ្មាសគេពេលមានភ្ញៀវមកលេងផ្ទះ ប្រឈមមុខនឹងការចម្លងរោគខ្ពស់ មានគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតពេលទៅបត់ជើងនៅយប់ព្រលប់ ពិសេសចំពោះក្មេងស្រីៗក៏ប្រឈមមុខនឹងភាពអាម៉ាស់ឬបំពានផងដែរ។ ដូច្នេះការមានបង្គន់អនាម័យនៅផ្ទះធានាបាននូវភាពថ្លៃថ្នូរ សុខភាពល្អ ភាពងាយស្រួល និងសុវត្ថិភាពក្នុងការរស់នៅ។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយនេះដែរ ក្រុមការងារអាជ្ញាធរជាតិអប្សរាក៏បានណែនាំឱ្យប្រជាជននៅភូមិស្រែចង្ហូតយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នានាដោយសារគ្មានបង្គន់ះនាម័យ និងបង្រៀនអំពីវិធីធ្វើបង្គន់អនាម័យដោយខ្លួនឯង ហើយចំណាយថវិកាតិចឬមិនចំណាយសោះតែម្តង ដោយគ្រាន់តែប្រើកម្លាំងកាយរបស់សមាជិកក្នុងគ្រួសារនិងសម្ភារៈដែលមានស្រាប់ជាការស្រេច។

ក្នុងឱកាសនោះដែរ លោកពូ ប៉ិស ប្រជាកសិករភូមិស្រែចង្ហូតក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនកាលមិនទាន់មានបង្គន់ប្រើប្រាស់ថា វាពិតជាពិបាកខ្លាំងណាស់ពេលចង់បន្ទោបង់ម្តងៗពិសេសពេលយប់ ពេលភ្លៀង និងពេលឈឺពោះខ្លាំង ព្រោះត្រូវធ្វើដំណើរទៅឆ្ងាយ មកវិញស្រួលមិនស្រួលជាន់របស់គេទៀត។ ពេលបន្ទោបង់ហើយ ក៏មិនបានលាងសម្អាតឱ្យស្អាតដែរ គិតទៅវាគគ្រិចខ្លាំងណាស់។ ប៉ុន្តែចាប់តាំងពីមានបង្គន់មក គឺងាយស្រួលគ្រប់ពេលវេលាពេលចង់បន្ទោបង់ ពិសេសសុខភាពនិងការរស់នៅក៏មិនសូវមានជំងឺតម្កាត់ ពេលបងប្អូនភ្ញៀវពន្លឺមកលេងក៏មិនសូវខ្មាសគេដែរ។

លោកពូក៏បានសំណូមពរផងដែរ ឱ្យអ្នកភូមិគិតគូរឱ្យបានច្រើនពីបញ្ហាសុខភាពនិងត្រូវធ្វើបង្គន់អនាម័យប្រើប្រាស់ឱ្យបានគ្រប់គ្នាតាមរយៈការណែនាំពីក្រុមការងារអាជ្ញាធរជាតិអប្សរា ចៀសវាងការបន្ទោបង់ផ្តេសផ្តាសដូចមុនដែលអាចបង្កនូវគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិត៕








នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
7092
ម្សិលមិញ
:
7094
សប្តាហ៍នេះ
:
29521
ខែនេះ
:
0124200
សរុប
:
012893632