ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រគល់លិខិតអនុញ្ញាតជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែដល់អ្នកឃុំដូនកែវ

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2016 12:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបានចុះយកលិខិតអនុញ្ញាតជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែ មានប្រវែងសរុប១៤០០០ម៉ែត្រទៅប្រគល់ជូនសាលាឃុំដូនកែវ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋផងដែរ។ ពិធីប្រគល់ជូននេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ជ្រុន សុផល ប្រធានលេខាធិការដ្ឋានសហគមន៍ បានសំណេះសំណាលជាមួយលោកមេឃុំ លោកមេភូមិ លោកអនុភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួម ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ដល់បងប្អូនទាំងអស់ក្នុងឃុំដូនកែវ ក៏ដូចជាប្រជាពលរដ្ឋទាំង១១២ភូមិក្នុងឧទ្យានអង្គរផងដែរ។

លោក សុផលបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងប្រកាន់ភ្ជាប់នូវគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សគឺធ្វើយ៉ាងណាឲ្យការអភិរក្សដើរទន្ទឹមគ្នានឹងការអភិវឌ្ឍហើយការអភិវឌ្ឍក៏ត្រូវដើរទន្ទឹមគ្នានឹងការអភិរក្សដែរ ។ អាជ្ញាធរជាតិអប្សរាមិនអាចគិតតែពីការងារអភិរក្សប្រាង្គប្រាសាទ ហើយភេ្លចការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋក្នុងតំបន់អង្គរនោះទេ ។

លោក ស្វាយ ហុង មេឃុំដូនកែវតំណាងប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយរីករាយ និងអរគុណចំពោះថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរឲ្យឯកឧត្តមមន្ត្រីបុគ្គលិកទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងសម្រេចជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថាក្នុងការចុះទៅប្រគល់លិខិតអនុញ្ញាតជួសជុលផ្លូវនេះ ក្រុមការងារក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនទៀតចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន៩គ្រួសារដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវផងដែរ៕






នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
7191
ម្សិលមិញ
:
7094
សប្តាហ៍នេះ
:
29620
ខែនេះ
:
0124299
សរុប
:
012893731