ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យនិងអនុញ្ញាតសំណើសុំសាងសង់សំណង់របស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 28 ខែ ធ្នូ ឆ្នាំ2016 01:01 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួស មិនត្រូវបានហាមឃាត់ឡើយក្នុងករណីដែលប្រជាពលរដ្ឋទាំងអស់នោះជាប្រជាជនចាស់រស់នៅក្នុងតំបន់អង្គរតាំងពីដើមមក ។ ម្យ៉ាងទៀត ការសុំតសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ ទ្រុងជ្រូក ។ល។ ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ការចុះប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់ដល់មូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

ដោយឈរលើហេតុផលហើយនេះ បានជានៅចុងខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យមើលសំណើសុំសាងសង់និងជួសជុលផ្ទះ។ ក្រោយពីពិនិត្យរួចហើយ ក្រុមការងារក៏បានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២២គ្រួសារ ។ ទន្ទឹមគ្នានឹងការអនុញ្ញាតនោះ ក្រុមការងារសហគមន៍ ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់នោះសាងសង់សំណង់គោរពទៅតាមការស្នើសុំនិងការអនុញ្ញាតរបស់អាជា្ញធរជាតិអប្សរា។

ក្រៅពីនេះ ក្រុមការងារក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវ ចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន២៨គ្រួសារដែរ ។

លោកស្រី ដួង ចំប៉ា ជាប្រជាពលរដ្ឋនៅភូមិរំចេកបានសម្តែងនូវការសប្បាយចិត្ត និងអរគុណចំពោះថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេសឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយសូមជូនពរឲ្យឯកឧត្តម លោកជំទាវ និងមន្ត្រីបុគ្គលិកទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងសម្រេចជោគជ័យគ្រប់ភារកិច្ច៕










ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
5669
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
72104
ខែនេះ
:
0156258
សរុប
:
014216113