ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងក្រុមការងារ (សសយក) ចុះពិនិត្យទីតាំងផ្ទាល់ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧

បានផ្សាយនៅ ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ2016 07:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងសហការី ព្រមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៥ ឆ្នាំ២០១៧ ដែលនឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ។

ចំពោះការរៀបចំទីតាំងដើម្បីប្រារព្ធកម្មវិធីនីមួយៗនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ គឺមិនមានអ្វីដែលផ្លាស់ប្តូរច្រើនទេទាំងនៅប្រាសាទអង្គរវត្ត និងនៅប្រាសាទបាយ័ន្ត តែបានផ្លាស់ប្តូរនូវកម្មវិធីមួយចំនួនវិញ។ រីឯការរៀបចំលម្អកន្លែងឬឆាក និងការទទួលខុសត្រូវតាមបណ្តាកម្មវិធីមួយៗ គឺជាភារកិច្ចរបស់ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធផ្សេងៗតាមជាក់ស្តែង។

ឯកឧត្តម សុខ សប្បាយណា ក៏បានបានសម្តែងនូវការអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ទីតាំងក្នុងការរៀបចំ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងឆ្នាំថ្មីនេះ ក៏ដូចជាឆ្នាំកន្លងៗមកប្រកបដោយជោគជ័យជាទីបំផុត៕








ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0413
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
19581
ខែនេះ
:
0000413
សរុប
:
012769845