ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តកិច្ចសហការលើការងាររៀបចំអង្គរសង្រ្កាន្តសម្រាប់ឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ2016 04:26 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចូលរួមកិច្ចប្រជុំនៅអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៤ ឆ្នាំ២០១៧។

ក្នុងជំនួបដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សប្បាយណា បានសម្តែងអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែសហការក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក។ ឯកឧត្តមបន្តថា ការចូលរួមនេះ គឺបង្ហាញឲ្យឃើញពីការលះបង់ដើម្បីវិស័យវប្បធម៌ជាតិទាំងមូល។

ក្រៅពីនេះ ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្ហាញពីវីដេអូខ្លី ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក ក៏ដូចជាកម្មវិធីមួយចំនួន ដែលគ្រោងធ្វើនៅឆ្នាំ២០១៧ខាងមុខ។ ក្នុងនោះ បើតាមការបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា មានកម្មវិធីខ្លះនៅរក្សាដដែល ខ្លះកែសម្រួល និងខ្លះទៀត ពុំមានក្នុងកម្មវិធីឆ្នាំនេះទេ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធសំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានជោគជ័យ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលគ្រោងរៀបចំក្នុងឆ្នាំ២០១៧ខាងមុខនេះ អាជ្ញាធរជាតិអប្សរា ក៏បានត្រៀមរៀបចំក្រុមការងារមួយចំនួនផងដែរ ដើម្បីសហការជាមួយក្រុមការងារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះរួមមានក្រុមការងារភូមិខ្ញុំ ក្រុមអភិរក្សដ្ឋាន និងក្រុមប្រតិបត្តិសម្រាប់ទំនាក់ទំនងការងារទូទៅ។

ឯកឧត្តម សុខ សង្វារ បានបន្ថែមទៀតថា ក្រៅពីកិច្ចសហការខាងលើ អាជ្ញាធរជាតិអប្សរាក៏បានបង្កើនសកម្មភាពការងារដើម្បីសម្អាតបរិស្ថាន កាត់ក្រីមែកឈើ រៀបចំផ្តល់ព័ត៌មានទីតាំងហានិភ័យប្រាសាទ ក៏ដូចជាផ្តល់ទឹកពិសារដោយឥតគិតថ្លៃ ដែលកាលពីឆ្នាំទៅទទួលបានការគាំទ្រពីមហាជនទូទៅយ៉ាងខ្លាំង។

គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីលើកទីមួយឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់ លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់ លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់ ហើយគេរំពឹងថានៅឆ្នាំ២០១៧នេះ ចំនួននេះនឹងបន្តកើនឡើងទៀត៕

ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1315
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
13896
ខែនេះ
:
0256571
សរុប
:
012764160